ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោកស្រី PANY YATHOTOU ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចូលជួបសំដែងការគួសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

លោកស្រី PANY YATHOTOU បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខផ្ទាល់ពីនាយករដ្ឋមន្រ្តីឡាវចំពោះ សម្តេចតេជោ ព្រមទាំងបានកោតសរសើរលើការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តីដែលបានធ្វើអោយ កម្ពុជាកាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។ រាល់ពេលដែលលោកស្រីមកកម្ពុជា គឺតែងតែបានឃើញនូវការរីកលូតលាស់ថ្មីៗជាច្រើន។ លោកស្រីប្រធានសភាជាតិឡាវ អរគុណចំពោះ សម្តេចតេជោ ដែលបានពង្រឹងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ រួមទាំងវិស័យការទូត សេដ្ឋកិច្ច និងនយោបាយ។ ជាពិសេសទៀត គឺកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងនីតិបញ្ញត្តិឡាវ។ ប្រទេសឡាវសប្បាយចិត្ត កក់ក្តៅ និងអរគុណ ចំពោះការយកចិត្តទុកដាក់ជួយរបស់កម្ពុជាដោយសុទ្ឋចិត្តនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនង និងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោកស្រីប្រធានរដ្ឋសភាឡាវអំពីចំណុចវិជ្ជមានល្អៗមួយចំនួនដែលប្រមុខរដ្ឋាភិបាលឡាវ និងកម្ពុជាបានឯកភាពគ្នារួចមកហើយដូចជា ១)កិច្ចសហប្រតិបត្តិការបើកច្រកទ្វារអន្តរជាតិរវាងប្រទេសទាំងពីរនៅ ណងនុឃឿន-ត្រពាំងគ្រៀលដែលនឹងសម្ពោធនៅថ្ងៃទី ១០ ខែមករា ២០១៧។ ២)ប្រទេសទាំងពីរបានឯកភាពគ្នាដោះដូរអ្នកទោសដោយមិនគិតពីចំនួនឡើយ និង ៣)ប្រទេសទាំងពីរបានឯកភាពសហការគ្នាលើវិស័យថាមពល។ កម្ពុជាគាំទ្រប្រទេសឡាវក្នុងការកសាងទំនប់វារីអគ្គិសនីដនសាហុង ហើយឡាវក៏បានសន្យាលក់ថាមពលអគ្គិសនីតម្លៃថោកសមរម្យមកឲ្យកម្ពុជាដើម្បីអភិវឌ្ឍន៍ខេត្តមួយចំនួននៅជាប់ព្រំដែនគ្នា។ ជាមួយគ្នានេះដែរ កម្ពុជាក៏អាចផ្តល់អោយឡាវប្រើប្រាស់ផ្លូវគមនាគមន៍ និងកំពង់ផែកម្ពុជាក្នុងការដឹកជញ្ជូនទំនិញនាំចេញទៀតផង ព្រោះប្រទេសឡាវគ្មានសមុទ្រ ដែលនឹងសម្រួលអោយជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់ធូរធារប្រសើរឡើង។

លោកស្រី PANY YATHOTOU បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យលោកជំទាវ និងគណៈប្រតិភូបានចូលជួបសំដែងការគួរសមនាពេលរសៀលនេះ ។ ប្រទេសកម្ពុជា និងឡាវពិតជាមានទំនាក់ទំនងគ្នាយ៉ាងល្អ ហើយលោកស្រីពិតជាពេញចិត្តចំពោះរាល់ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះរដ្ឋាភិបាឡាវ ពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានគាំទ្រប្រទេសឡាវទាំងនៅពេលឡាវធ្វើជាប្រធានអាស៊ាន និងការកសាងវារីអគ្គិសនី ដនសាហុង ជាដើម។ លោកស្រីប្រធានសភាបានសាទរចំពោះការព្រមព្រៀងដោះដូរអ្នកទោសរវាងប្រទេសទាំងពីរ ដែលកិច្ចការនេះពុំធ្លាប់មានពីមុនមកទេ ហើយពេលនេះគឺមានតែចំពោះកម្ពុជានិងឡាវតែប៉ុណ្ណោះ។ លោកស្រី PANY YATHOTOU ក៏បានសំដែងការសាទរផងដែរចំពោះការផ្តល់អាហារូបករណ៍ដល់ និស្សិតប្រទេសទាំងពីរដែលពីមុនមានចំនួនតែ ១០ នាក់ក្នុង១ឆ្នាំ គឺឲ្យឡើងដល់១៥ នាក់ក្នុង១ឆ្នាំ និងសម្រេចតម្លើងតម្លៃអាហារូបករណ៍ពី ១៥០ ដុល្លារ ដល់ ១៨០ ដុល្លា ក្នុង១ខែ ដើម្បីជួយសម្រួលដល់ស្ថានភាពរស់នៅសិក្សារបស់និស្សិតបានប្រសើរឡើង៕

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1163957593652736/” width=”600″ height=”400″ onlyvideo=”1″]

 

1 2 3 4 5


ចែករំលែក៖