ខេត្តកណ្តាល៖ កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាលបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជាប់ពាក់ព័ន្ធករណីសញ្ចារកម្មនិងរួម ភេទជាមួយអនីតិជនមិនទាន់់គ្រប់អាយុ ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីកង រាជអាវុធហត្ថខេត្តកណ្តាលបានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះរួមមាន ទី១-ឈ្មោះ សុខ ស្រីកា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរបម្រើការងារក្នុងហាងខារ៉ាអូខេ មានទីលំនៅភូមិ ជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ទី២-ឈ្មោះ ម៉ុត ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុ មានទីលំនៅភូមិដំណាក់ទ្រព្យ ខាងជើង ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្ត កំពត និងទី៣-ឈ្មោះ វែង ឈឹប ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់តុ រស់នៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ប្រភពបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់នោះតែងតែលួងលោមក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ មានមុខរបរលក់ កាហ្វេនៅផ្ទះ មានទីលំនៅឃុំបែកចាន ស្រុកអង្គស្នួលឲ្យទៅបម្រើសេវាផ្លូវភេទជា មួយភ្ញៀវជាប្រចាំ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ហេង នរិន្ទ្រ