ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាចូលទៅអុកឡុកកន្លែងសមត្ថកិច្ចកំពុងអនុវត្តច្បាប់ត្រូវឃាត់ខ្លួន៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ជាបុគ្គលិកហាងលឹម ម៉ៅ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈស្រវឹងស្រាហើយបានចូលទៅអុកឡុកនៅកន្លែងដែលសមត្ថកិច្ចកំពុងអនុវត្តច្បាប់តាមដងផ្លូវដើម្បីការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខផ្សារទំនើបស៊ុបភើស្ទ័រ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីលោកអនុសេនីយ៍ ឯក ហឿន វឿន នាយផ្នែកចរាចរណ៍ប្រចាំខណ្ឌសែនសុខបានឲ្យដឹងថា មុនពេលកើត ហេតុលោកបានដឹកនាំកម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខសហការជាមួយកម្លាំងនគរ បាលការិយាល័យចរាចរណ៍រាជធានីចុះដាក់ គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ជើងគោកតាមគោលការណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញដែលបានដាក់ឲ្យអនុ វត្តនាពេលកន្លងមក។ ខណៈកម្លាំងខាងលើកំពុងតែចុះប្រត្តិបត្តិការនោះក៏មានម៉ូតូ២គ្រឿងគឺមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CA-6977 បើកបរដោយបុរសម្នាក់ឈ្មោះ អុឹម សុភក្រ្ដ អាយុ២៩ឆ្នាំ និងម៉ូតូមួយគ្រឿងទៀតម៉ាក ស្គូពី ពណ៌សលាយក្រហម ពាក់ស្លាកលេខ កណ្ដាល 1K-7172 បើកបរដោយបុរសម្នាក់ ឈ្មោះ ម៉ៅ ដុល្លា អាយុ២៩ឆ្នាំ បានបើក មកដល់ ។ អ្នកទាំង២នេះសុទ្ធតែមានជាតិស្រវឹងនៅក្នុងខ្លួនទើបសមត្ថកិច្ចឃាត់ដើម្បីវាស់កម្រិតជាតិអាល់កុលរបស់ពួកគេហើយ ក្រោយពីការវាស់រួចមកឃើញថា កម្រិត ជាតិអាល់កុលរបស់ពួកគេគឺម្នាក់លើស ជាតិអាល់កុលទៅដល់០.82ដឺក្រេក្នុងមួយមិលី្លលីត្រខ្យល់ និងម្នាក់ទៀតលើស0.52 ដឺក្រេក្នុងមួយមិលី្លលីត្រខ្យល់។ ដូច្នេះអ្នកទាំង២នាក់នោះត្រូវបានបញ្ជូនយកទៅការិយាល័យចរាចរណ៍ជើងគោករាជធានីដើម្បីចាត់ការទៅតាមនីតិវិធី ។

ក្រោយមកក៏មានបុរស២នាក់ទៀតបាន ដើរមកដល់កន្លែងគោលដៅត្រួតពិនិត្យ ច្បាប់ចរាចរណ៍របស់សមត្ថកិច្ចហើយពួកគេបានអះអាងថា ពួកគេជាមិត្តភក្ដិរបស់ បុរស២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះហើយគាត់បានដើរមកមើល។ ពេលនោះលោកអនុសេនីយ៍ឯកដែលដឹកនាំកម្លាំងខាងលើនោះបានសួរទៅពួកគេថា «មកទី នេះមានការអី?» ហើយពួកគេបានឆ្លើយ ថា «ខ្ញុំមកមើលមិត្តភក្ដិខ្ញុំអត់បានដែរអី?»។ ខាងសមត្ថកិច្ចបានប្រាប់ថា «បើអត់មានការអីទេកុំនៅទីនេះកុំឲ្យរំខានសមត្ថកិច្ច កំពុងធ្វើការ»។ ពេលនោះបុរស២នាក់នោះបានតបទៅវិញទាំងស្រវឹងថា «លោក ឯងធ្វើការអីបើអត់ឃើញមានប៉ុស្ដិ៍សមត្ថ កិច្ចនៅហ្នឹងផង?» ។

ពេលឮសមត្ថកិច្ចបានដេញពួកគេឲ្យ ចេញស្រាប់តែពួកគេប្រើពាក្យសម្ដីនិងកាយ វិការមិនសមរម្យរហូតដល់សមត្ថកិច្ចបានទាក់ទងទៅសុំគោលការណ៍របស់លោក អធិការខណ្ឌសែនសុខដើម្បីឃាត់អ្នកទាំង២ដែលមករំខានដល់ការងាររបស់សមត្ថ កិច្ចពេលកំពុងចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍។ ប៉ុន្តែពេលសមត្ថកិច្ចឃាត់ខ្លួនអ្នកទាំង២នោះ មានម្នាក់ក្នុងចំណោម២នាក់នោះបានវាយតដៃជាមួយសមត្ថកិច្ចហើយបានរត់គេចខ្លួនបាត់នៅសល់តែបុរស ម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី ។ បុរសដែលឃាត់ខ្លួនខាង លើឈ្មោះ អែម រី អាយុ២៦ឆ្នាំ ។

បច្ចុប្បន្នអ្នកទាំង៣ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខម្នាក់និង២នាក់ទៀតត្រូវបាននាំខ្លួនយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីចាត់ការទៅតាមនីតិវិធី ៕ តុង សីហា

xa-1 xa-2 xa-3 xa-4 xa-5


ចែករំលែក៖