ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ផ្ទះអ្នកភូមិសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ប្រជាពលរដ្ឋឆោឡោ និងរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានចុះទៅត្រួតពិនិត្យសង្ស័យថាមានករណីឃាតកម្មកើតឡើង ខណៈដែលជនរងគ្រោះដេកស្លាប់ក្នុងផ្ទះរបស់អ្នកភូមិ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា ក្រោយពីមានសេក្ដីរាយការណ៍ពីអ្នកភូមិថា មានមនុស្សដេកស្លាប់នៅផ្ទះអ្នកជិតខាងរបងជាមួយ ទើបកម្លាំងស្រុកនគរបាលប៉ុស្តិ៍ និងសមត្ថកិច្ចជំនាញបានមកពិនិត្យសាកសពភ្លាមៗខ្លាចក្រែងជាអំពើរឃាតកម្ម។

ប្រភពបន្តថា បុរសដែលស្លាប់មានឈ្មោះ ទ្រី យ៉ុន អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុខាង លើ។

យោងតាមអ្នកភូមិបាន្យដឹងថា បុរសខាងលើជាមនុស្សស្រវឹងខួប ផឹកមិនលស់ថ្ងៃឡើយ មិនថា ដើរទៅទីណាគឺដេកកន្លែងហ្នឹង ម្យ៉ាងទៀតបុរសនេះក៏មានជំងឺបេះដូងរ៉ាំរៃផងដែរ ។

មុនថ្ងៃកើតហេតុ បុរសរងគ្រោះបានផឹកស្រាស្រវឹងជោក ហើយក៏បានចូលផ្ទះអ្នកភូមិឈ្មោះ គីម សារឹត ភេទប្រុស អាយុ៣៥ឆ្នាំ ដែលមានទីលំនៅភូមិ ឃុំជាមួយគ្នា ដេកមួយយប់ ។ លុះព្រឹកឡើង ម្ចាស់ផ្ទះក៏ដាស់ឲ្យក្រោក ប៉ុន្តែមិនមានមាត់កអ្វីសោះ ទើបមានការសង្ស័យស្ទាបដង្ហើមច្រមុះក៏មានការឆោឡោតែម្ដង។

ក្រោយពីពិនិត្យសាកសពរួចមក សមត្ថកិច្ចជំនាញក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះមិនឃើញមានស្លាកស្នាមសម្គាល់អ្វីជាអំពើឃាតកម្មនោះទេ ៕ យឹម សុថាន

ab-1 ab-2 ab-3


ចែករំលែក៖