ព័ត៌មានទាន់ហេតុការណ៍៖

មកចុះឈ្មោះបោះឆ្នោតត្រឡប់ទៅផ្ទះវិញស្រវឹងស្រាជិះម៉ូតូបុកគូថរថយន្តឆ្លាមរងរបួសសើរស្បែក

ចែករំលែក៖

ខេត្តរតនគិរី: ថ្ងៃបញ្ចប់នៃការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៦ បុរសជនជាតិដើមភាគតិចម្នាក់ ក្រោយពីត្រឡប់មកពីចុះឈ្មោះបោះឆ្នោត ជិះម៉ូតូម្នាក់ឯង ផ្ទុកជាតិអាកុលពេញបន្ទុក បោះពួយយ៉ាងលឿនទៅលំនៅឋានមើលអត់ឃើញឡានសីុញ៉ូបត់ឆ្វេងបុកគូទរថយន្តពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយកង់រថយន្តផ្នែកខាងឆ្វេងក្រោយមួយគ្រាប់បែក និងកាំពិតគូថ សំណាងល្អរបួសសើរស្បែក របក់មាត់បន្តិចបន្តួច ហើយប៉ះម្ចាស់រថយន្តចិត្តធម៌ មិនរករឿង ជួយចេញថ្លៃសេវាព្យាបាលនៅមន្ទីរពេទ្យរតនពិសាលនិងថ្លៃម៉ូតូឌុបទៅលំនៅឋានដោយសុវត្ថិភាពជួបប្រពន្ធកូនវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៨នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមកំណាត់ផ្លូវជាតិលេខ៧៨ត្រង់ចំណុចទល់មុខវិឡាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា កាលពីវេលាម៉ោងខាងលើ គេឃើញម៉ូតូ ម៉ាកវ៉េវឆ្លាមពណ៌ខ្មៅក្បាលក្រហមអត់កាបាំង ពាក់ស្លាកលេខកំពង់ឆ្នាំង១B៩១២១ជិះដោយបុរសម្នាក់ត្រូវបានគេស្គាល់ឈ្មោះចលុង កាដៃ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មានមុខរបរជៀរជ័រកៅស៑ូ នៅភូមិទុយ ស្រុកបកែវ ខេត្តរតនគិរី។

លោក ចលុង កាដៃ បានអោយអ្នកយកព័ត៌មានដឹងថា ខណៈដែលលោកជិះមកដល់កន្លែងកើតហេតុ ភ្នែកគាត់ព្រិលស្លុង មើលអ្វីលែងឃើញទាំងអស់ ស្មានមិនដល់ថាមានរថយន្តមួយគ្រឿងនៅពីមុខហើយបត់ឆ្វេងទៀត ក្នុងទិសដៅស្របទិសគ្នា ក៏បានជ្រុលចាប់ហ្វ្រាំងមិនទាន់បុកតែម្តង ។

តាមការឲ្យដឹងពីនគរបាលចរាចរណ៍ជើងគោកខេត្ត បានឲ្យដឹងថា ម្ចាស់រថយន្តកាមរីឆ្លាមដែលម៉ូតូពន្លះពីក្រោយមានឈ្មោះ សុង គា ភេទប្រុសអាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅទីក្រុងភ្នំពេញ និងមានមុខរបរ (ជាមន្ត្រីនគរបាល)។

ប្រភពបានបន្តថា រថយន្តម៉ាក កាមរីឆ្លាមពាក់ស្លាកលេខ ភ្នំពេញ 2i ១៩៩០ ពណ៌ទឹកប្រាក់ ក្រោយពេលកើតហេតុ មិនរំខានដល់សមត្ថកិច្ចមូលដ្ធានឬនគរបាលចរាចរណ៍ជើងគោកមិនបានធ្វើការវ៉ាស់វែងឡើយ ភាគីទាំងពីរបានសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង ៕ វុទ្ធឦសាន

sei-1 sei-2 sei-3 sei-4


ចែករំលែក៖