នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ក្រុមជួយសង្គ្រោះកូឡំបីបានប្រកាសឲ្យដឹងថា បានរកឃើញប្រអប់ខ្មៅទាំងពីរនៅលើយន្តហោះដែលបានធ្លាក់នៅស្រុក La Union ក្នុងប្រទេសកូឡំបី។ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់នោះមាន៧១នាក់ ក្នុងចំណោមអ្នកដំណើរ៨១នាក់។
លោក Luis Perez Gutierrez អភិបាលខេត្ត Antioquia ស្ថិតនៅភាគខាងលិចកូឡំបី ដែលជាតំបន់ដែលយន្តហោះជួបគ្រោះថ្នាក់បានឲ្យដឹងថា បានរកឃើញប្រអប់ខ្មៅ ប៉ុន្តែមិនទាន់ដឹងថា និងចំណាយពេលយូរប៉ុណ្ណោះនោះឡើយដើម្បីវិភាគទិន្នន័យហោះហើររបស់យន្តហោះជួបគ្រោះថ្នាក់នោះ។
ក្នុងថ្ងៃជាមួយគ្នានោះ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយកូឡំបីបានប្រកាសឲ្យដឹងថា មានអ្នកស្លាប់៧១នាក់មិនម៉ែន៧៦នាក់ ដូចព័ត៌មានពេលដំបូងនោះឡើយ និងនៅរស់៦នាក់ ។ នៅក្នុងបញ្ជីឈ្មោះអ្នកធ្វើដំណើរមានអ្នកដំណើរ៤នាក់ មិនបានឡើងយន្តហោះធ្វើដំណើរជាមួយឡើយ ដូច្នេះអ្នកដំណើរ និងក្រុមពហុនិការសុប៧៧នាក់ ។
ការដែលយន្តហោះជួបគ្រោះថ្នាក់បែបនេះហើយ មានអ្នកនៅរស់គឺជារឿងមួយដ៏អស្ចារ្ យ។ មូលហេតុអាចដោយសារតែយន្តហោះអស់សាំង មិនបណ្តាលឲ្យផ្ទុះខ្លាំង ទើបមានអ្នកនៅរស ។ មួយវិញទៀត យន្តហោះបានធ្លាក់នៅតំបន់ដែលក្រុមជួយសង្គ្រោះបានទៅដល់ភ្លាមៗ ជួយអ្នករងរបួសទាន់ពេលវេលា។
ក្រុមកីឡាករដែលជាដៃគូប្រកួតបានប្រគល់ពាន់រង្វាន់ ជើងឯក Chapecoense ឲ្យក្រុម ប្រេស៊ីល ដែលជួបគ្រោះថ្នាក់ វិញ្ញាណខ័ន្ធ ក្រុមកីឡាករ Chapecoense ត្រូវបានលើកទឹកចិត្ត នៅពេលដែលដៃគូប្រកួតរបស់ខ្លួន គឺក្រុម Atletico Nacional បានសម្រេចប្រគល់ពានរង្វាន់ជើងឯងឲ្យក្រុម Chapecoense ដែលជាការលើកទឹកចិត្ត ។ ពានរង្វាន់ខាងលើស្មើរនឹងគ្រាប់ខ័ណ្ឌ Europa League នៅអឺរ៉ុប ដែលជាពានរង្វាន់ល្បីមួយដែលក្រុមជាច្រើនប្រាថ្នាចង់បាន។
នៅពេលដែលក្រុមChapecoense បានឈានដល់វគ្គផ្តាច់ព្រ័ត្រ គ្រូបង្វឹករបស់ក្រុមគឺ លោក Caio Junior បានប្រកាសថា «ប្រសិនបើខ្ញុំស្លាប់នៅថ្ងៃនេះ ក៏ខ្ញុំមានសេចក្តីសុខដែរ»។ ទាំងនោះ ជាពាក្យពេជន៍ចុងក្រោយបំផុតរបស់គ្រូបង្វឹក ដែលជាជនរង្គ្រោះស្លាប់នៅក្នុងគ្រោះថ្នាក់យន្តហោះនោះដែរ។
នៅពេលនេះដែរ ក្រុមមន្ត្រីកីឡា នៅប្រេស៊ីលបានជួបប្រជុំគ្នា ដើម្បីជួយដល់ក្រុម Chapecoense នៅតែបន្ត ការប្រកួតនៅរដូវកាលក្រោយ ។ ជាមួយគ្នានោះ ក្រុមបាលទាត់ធំៗនៅប្រេស៊ីល ដូចជាក្រុម Coritiba, Corinthians, Palmeiras, Portuguesa, Santos និង Sao Paulo បានប្រកាសឲ្យក្រុមបាល់ទាត់ខាងលើដែលមានអាយុកាល៤៣ឆ្នាំ ខ្ចីកីឡាករដោយមិនយកប្រាក់ដើម្បីឲ្យក្រុមនេះបន្តសកម្មភាព របស់ខ្លួនទៅមុខទៀត ក្រោយឆ្លងផុតនូវភាពសោកសៅខាងលើ ៕ ម៉ែវ សាធី