ខេត្តកំពង់ឆ្នាំង ៖ កម្មករ របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង៣នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈដែលមានរថយន្តដឹកអូសមួយគ្រឿង បានបើកបុករ៉ូឡូក្នុងការដ្ឋាន ដែលកំពុងជួសជុលផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិដើមជ្រែ ឃុំខុនរ៉ងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា រថយន្តដឹកអុស ដែលបុករ៉ូឡូបណ្តាលអោយរបួសកម្មករ ក្នុងការដ្ឋាននេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ពាក់ស្លាកលេខ ភ្នំពេញ ៣A-៧៦៩០ ជារថយន្តដឹកអុសម៉ែត្ រធ្វើដំណើរពីខេត្តពោធិសាត់ ទៅក្រុងភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ រថយន្តបានបើកយ៉ាងលឿន ពេលមកដល់ការដ្ឋានជួសជុលផ្លូវរបស់មន្ទីសាធារណការខេត្ត រថយន្តជាន់ហ្រ្វាំងអត់ជាប់ ក៏បានជ្រុលចង្កូតទៅបុករ៉ូឡូកិនថ្នល់ពេញមួយទំហឹង ហើយក៍បានទៅប៉ះកម្មករដែលកំពុងធ្វើផ្លូវដែលនៅក្បែរនោះ បណ្តាលអោយរងរបួសធ្ងន់២នាក់និងម្នាក់របួសស្រាល។ ក្រោយពេលកកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានគេដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឡែកអ្នកបើកបរថយន្តបង្ករ ត្រូវបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង ។
ចំណែកឯមធ្យោបាយបង្ករគ្រោះថ្នាក់យកទៅរក្សាទុកនៅអធិការនគរបាលស្រុកបរិបូរណ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះបានដឹកមកសង្រ្គោះនៅមន្ទីរទ្យខេត្ត គ្រាន់តែស្គាល់ជនរងគ្រោះទាំង៣នាក់រស់នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕ ចន្ថា