ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យពេលយប់ឃាត់មនុស្សប្រុស-ស្រី២នាក់ពាក់ព័ន្ធថ្នាំញៀន

ចែករំលែក៖

ខេត្តកំពត៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់ថ្នាំញៀនប្រុស-ស្រី២នាក់ ត្រូវកម្លាំងនគរបាលដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ពេលយប់សហការជាមួយកម្លាំងនគរ បាលខេត្ត និងកម្លាំងនគរបាលចរាចរណ៍ ក្រុង ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៩ ខែ វិច្ឆកា ឆ្នាំ២០១៦ នៅចំណុចភូមិសុវណ្ណ សាគរ សង្កាត់កំពង់កណ្តាល ក្រុង-ខេត្ត កំពត។

មន្រ្តីនគរបាលក្រុងកំពតបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គីប វិទ្យា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជុំគ្រៀល ឃុំជុំ គ្រៀល ស្រុកទឹកឈូ ខេត្តកំពត និងឈ្មោះ ឈុន ដានីន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅ ផ្ទះជួលក្នុងភូមិ-សង្កាត់ ឃាត់ខ្លួន និងមាន ស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។

មន្រ្តីខាងលើបញ្ជាក់ថា ជាមួយការឃាត់ ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទ ម៉ាទឹកកក១កញ្ចប់ និងសម្ភារៈពាក់ព័ន្ធមួយ ចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាង សំណុំរឿងចាត់ការបន្ត៕ សហការី

1 2


ចែករំលែក៖