ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលនិងព្រឺព្រួចព្រោះតួខ្មោចនាងនាថបង្ហាញខ្លួនក្នុងរោងភាពយន្ត

ចែករំលែក៖

ភ្នំពេញ៖ សំឡេងស្រែកហោ៊រកញ្ជ្រៀវភ្ញាក់ផ្អើលនិងព្រឺព្រួចបានកើតមានឡើងក្នុងរោងភាពយន្តទំនើបMajor Cineplex នាផ្សារទំនើបអីុអន ក្រោយពីខ្សែភាពយន្តខ្មោចបែបកំប្លែងរឿង”កំណត់ហេតុនាងនាថ” វគ្គចុងក្រោយបានបញ្ចប់ ព្រោះតែលេចចេញវត្តមានតួអង្គខ្មោចនាងនាថជាមួយនឹងការតុបតែងខ្លួនដូចគ្នានឹងឈុត ក្នុងរឿងពិតៗ។

វគ្គបញ្ចប់នៃរឿង”កំណត់ហេតុនាង នាថ”ជិតនឹងបញ្ចប់ទៅហើយស្រាប់តែផ្ទាំងទស្សនីយភាពត្រូវបានបិទងងឹតឈឹង សំឡេងស្រែកថ្ងូររបស់នាងនាថត្រូវបាន បន្លឺល្វើយៗធ្វើឲ្យអ្នកទស្សនាពេញរោងកុនស្រែកហោរជ្រួលច្របល់ជាមួយនឹងភាព ភ័យខ្លាច។ភ្លើងចាប់ផ្តើមបើកកាន់តែធ្វើឲ្យអ្នកទស្សនាក្នុងរោងកុនស្រែកបន្ថែមទៀតព្រោះតែគេឃើញវត្តមានតួអង្គខ្មោចនាងនាថបង្ហាញខ្លួននៅចំកណ្តាលរោងកុន។ ក្រៅពីវត្តមានខ្មោចនាងនាថ គឺមានវត្តមានតារាសម្តែងសំខាន់ៗក្នុងរឿងនេះជាច្រើនទៀតដែលធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង និងផ្ទុះចេញសំឡេងហោ៊រកញ្ជ្រៀវជាថ្មី។

ព្រឹត្តិការណ៍ចូលទៅបង្ហាញខ្លួនធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្សែភាពយន្តខ្មែរនេះត្រូវបានធ្វើឡើងជាលើកដំបូងកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកានេះបន្ទាប់ពីខ្សែ ភាពយន្តខាងលើទទួលបានការគាំទ្រច្រើនលើសលប់។

អ្នកនិពន្ធនិងដឹកនាំរឿង”កំណត់ហេតុនាងនាថ” លោក ចាន់ណា រ៉ូណាន់ បាន បញ្ជាក់ថាកម្មវិធីចូលមកធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលនេះគឺជាគំនិតច្នៃប្រឌិតដើម្បី បង្កើតឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងពីទស្សនិកជន ពិសេសតបតាមការចង់ បានរបស់ទស្សនិកជនគឺការចង់ជួបថតរូបផ្ទាល់ជាមួយនឹងតារាសម្តែងក្នុងខ្សែភាពយន្តនេះ។ លោកបន្តថាវាក៏ជាយុទ្ធសាស្រ្តនៃការផ្សព្វផ្សាយមួយដែរបន្ទាប់ពីខ្សែភាពយន្តនេះចាក់បញ្ចាំងបានមួយសប្តាហ៍មកហើយប៉ុន្តែអ្នកទស្សនានៅតែបន្តចូលទស្សនាពេញរោងកុនដដែល។ លោកថា ព្រឹត្តិការណ៍បែបនេះក៏នឹងត្រូវធ្វើជាថ្មី សម្រាប់អ្នកទស្សនានៅរោងភាពយន្ត២ទៀតនៅខេត្តសៀមរាបនៅថ្ងៃទី៣០ ខែ វិច្ឆិកានេះ។ លោកបញ្ជាក់ដែរថា ខ្សែភាពយន្តដែលទទួលបានអ្នកចូលទស្សនារាប់ម៉ឺននាក់រួចមកហើយនេះនឹងបន្តចាក់បញ្ចាំងនៅរោងភាពយន្តទំនើបនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបបន្តរហូតដល់អ្នកទស្សនាថយចុះ។ លោកថាខ្សែភាពយន្តនេះក៏ នឹងបន្តចេញទៅចាក់បញ្ចាំងនៅតាម បណ្តាខេត្តមួយចំនួនទៀតដែលមានរោងភាពយន្តដូចជាខេត្តស្វាយរៀង ខេត្តកំពង់ ចាម ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ជា ដើម។ លោកបញ្ជាក់ដែរថា បើទោះបីជា ទទួលបានការគាំទ្រច្រើនលើសលប់ពី ទស្សនិកជនក៏លោកនៅតែទទួលយកនូវការរិះគន់ និងមតិកែលម្អសម្រាប់ខ្សែភាពយន្តលើកក្រោយទៀត។

លោកថាក្រោយបញ្ចប់ការចាក់បញ្ចាំងខ្សែភាពយន្តនេះ ផលិតកម្ម ឥន្ទ្រានិម្មិតនិងចាប់ផ្តើមបន្តផលិតកខ្សែភាពយន្តថ្មីមួយទៀតគឺរឿង”សសរ កន្លោង”ក្នុងពេលដ៏ខ្លីខាងមុខ។

តួអង្គខ្មោចដែលតុបតែងខ្លួនគឺជាតារាសម្តែងស្រីខ្មែរអ៊ិស្លាមកញ្ញា ណាតាហ្សា ផ្ទាល់ដែលនាងបានលះបង់ទាំងការសម្តែងក្នុងខ្សែភាពយន្តនិងការតុបតែងពិតៗមកជួបអ្នកគាំទ្រ។ ក្រៅពីនាងមានតារាសម្តែងក្នុងខ្សែភាពយន្តនេះបានបង្ហាញវត្តមាន ជួបជាមួយអ្នកគាំទ្រផងដែរ៕ វឌ្ឍនា

bca1-2 bca1-1 bca1 bca1-3


ចែករំលែក៖