ខេត្តត្បូងឃ្មុំ ៖ បុរសវ័យ៣៧ឆ្នាំម្នាក់ត្រូវ គេសម្លាប់ក្នុងបឹងមួយកន្លែងស្ថិតនៅក្នុង ភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារហើយ ករណីនេះសមត្ថកិច្ចបានស៊ើបអង្កេត និង កំណត់មុខសញ្ញាជនសង្ស័យបានហើយមានចំនួន៥នាក់ ដែលជាកូនខាងប្រពន្ធ និងចាប់ខ្លួនបាន២នាក់គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ត្បូងឃ្មុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ថាត អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ វី អាង អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិកើត ហេតុ។ ចំណែកជនសង្ស័យ២នាក់បងប្អូនបង្កើតជាកូនរបស់ប្រពន្ធត្រូវសមត្ថកិច្ចចាប់ខ្លួនទី១-ឈ្មោះ ថា ឫទ្ធី អាយុ៣៧ឆ្នាំ និង ទី២-ឈ្មោះ រុណ ពៅ អាយុ៣២ឆ្នាំ។ រីឯ ៣នាក់ទៀតជាជនសង្ស័យដែរ ប៉ុន្តែចាប់ពុំទាន់បាននោះមិនមែនជាបងប្អូនជាមួយ បុរស២នាក់ដែលត្រូវចាប់ខ្លួនខាងលើនេះទេ ប៉ុន្តែពួកគេបានចូលរួមធ្វើសកម្មភាព សម្លាប់បុរសរងគ្រោះនោះដែរពេលនេះ កំពុងគេចពីសមត្ថកិច្ច។
សូមរំលឹកថា កាលពីវេលាម៉ោងប្រហែល ៨យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦មាន អំពើឃាតកម្មមួយបានកើតឡើងនៅផ្ទះ បណ្តែតទឹកក្នុងបឹងកណ្តេរ ស្ថិតក្នុងភូមិ បារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារបណ្តាល ឲ្យបុរសឈ្មោះ ឡុង ថាត បានបាត់ខ្លួននៅ ក្នុងទឹកបឹងនោះ។ លុះព្រឹកឡើងថ្ងៃទី២៨ ខែវិច្ឆិកា ក៏បានរកឃើញសាកសពដោយ មានស្នាមរបួសកាប់និងចាក់ជាច្រើនកន្លែង ផុសអណ្តែតឡើងនៅចម្ងាយប្រមាណ ២០ម៉ែត្រពីផ្ទះបណ្តែតទឹកដែលជាផ្ទះជន រងគ្រោះ ។
សាក្សីបានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនកើតហេតុបានឃើញទូកចំនួន៣គ្រឿងបាន ឈប់នៅផ្ទះឈ្មោះ ឡុង ថាត។ លុះប៉ុន្មាន នាទីក្រោយមកក៏ឮសំឡេងរបស់ម្ចាស់ផ្ទះ បណ្តែតទឹកដែលនៅឃ្លាតប្រហែល២០ ម៉ែត្រស្រែកឲ្យគេជួយថាមានគេមកសម្លាប់ ខ្លួនហើយ។ ប៉ុន្តែបុរសម្នាក់ដែលកំពុងជួសជុលម៉ាស៊ីនឮសំឡេងជនរងគ្រោះស្រែកហៅឲ្យជួយមិនហ៊ានចេញទៅជួយទេ ព្រោះឃើញពន្លឺភ្លើងពិលច្រើនពេក ។
សាក្សីបំភ្លឺទៀតថា នៅមុនពេលមាន ករណីសម្លាប់ជនរងគ្រោះឈ្មោះ ឡុង ថាត គឺកាល ពីក្នុងចន្លោះបុណ្យអុំទូកបុរសជា ជនរងគ្រោះបានផឹកស្រវឹងហើយប្រើអំពើហិង្សាលើប្រពន្ធឲ្យរងរបួសធ្ងន់បច្ចុប្បន្ន កំពុងសម្រាកនៅមន្ទីរពេទ្យដោយនៅពុំទាន់ ជាសះស្បើយនៅឡើយទេ។ កាលណោះ កូនប្រុសឈ្មោះ ថា ឫទ្ធី មានផ្ទះបណ្តែត ទឹកក្នុងបឹងនេះដែរបានយកម្តាយទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។
សាក្សីបានឲ្យដឹងថា ជនរងគ្រោះបានមានប្រពន្ធក្រោយឈ្មោះ វី អាង តែ មិន មានកូនទេ ហើយកូនប្រុស២នាក់ខាងលើជាកូនជាមួយប្តីមុនត្រូវទាហានខ្មែរក្រហមសម្លាប់ចោលកាលពីទសវត្សរ៍ឆ្នាំ១៩៨០។ ប៉ុន្តែជនរងគ្រោះជាប្តីក្រោយនេះវាយធ្វើ បាបប្រពន្ធស្ទើររាល់ថ្ងៃតែប្រពន្ធមិនដែលប្តឹងអាជ្ញាធរ និងសមត្ថកិច្ចឡើយ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ក្រោយពីកើតហេតុ និង បន្ទាប់ពីស៊ើបអង្កេតស្រាវជ្រាវលើករណីឃាតកម្មខាងលើសមត្ថកិច្ចបានកំណត់ អត្តសញ្ញាណជនសង្ស័យបានចំនួន៥នាក់ ហើយឈានទៅចាប់ខ្លួនកូនប្រុសខាង ប្រពន្ធបានចំនួន២នាក់។ ចំណែកបក្ខពួក ផ្សេងទៀតកំពុងរត់គេចខ្លួន ។
ជនសង្ស័យបានសារភាពពីការសម្លាប់ឪពុកចុងដោយសារតែជនរងគ្រោះបាន វាយធ្វើបាបម្តាយបង្កើតរបស់ពួកខ្លួនឈ្មោះ វី អាង ជាញឹកញាប់។ យោងតាមចម្លើយសារភាពនេះសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបន្តតាមចាប់ ខ្លួនជនសង្ស័យ៣នាក់បន្ថែមទៀត ៕ សហការី