ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងមកពីខេត្តត្បូងឃ្មុំធ្វើសកម្មភាពលួចម៉ូតូនៅខេត្តក្រចេះត្រូវពលរដ្ឋចាប់ស្វាគមន៍យ៉ាងចាស់ដៃទើបប្រគល់ឲ្យនគរបាល

ចែករំលែក៖

ខេត្តក្រចេះ៖ បុរសជាជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកបីនាក់ ដែលបានឆ្លងដែន មកពីខេត្តត្បូងឃ្មុំ មកធ្វើសកម្មភាពលួចម៉ូតូនៅខេត្តក្រចេះ គឺត្រូវអក្ខណ័ក្រោយពីពួកគេបានធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋជាលើកចុងក្រោយ នៅភូមិតាលុះ ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ជាលើកចុងក្រោយ ហើយត្រូវពលរដ្ឋប្រដេញស្ទាក់ចាប់បាន និងព្រួតវាយស្ទើរទ្រោមខ្លួន ទើបប្រគល់ឲ្យមកសមត្ថកិច្ច ។

ទោះបីជាយ៉ាងណាសកម្មភាពប្រព្រឹត្តល្មើសរបស់ជនសង្ស័យ គឺត្រូវអស់លក្ខណ៏ បន្ទាប់ពីរូបគេ និងបក្សពួកពីរនាក់ផ្សេងទៀត បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាកវេវ ពណ៍ខ្មៅគ្មានស្លាកលេខ ជាលើកចុងក្រោយកាល ពីថ្ងៃទី៣០ខែវិច្ឆកា ដែលពលរដ្ឋទុកចោលនៅក្បាលស្រែ ខាងក្រោយភូមិ ។

ជនសង្ស័យរូបនេះ ឈ្មោះ ឈាង ជៀន អាយុ២១ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិមាត់ទន្លេ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នាយប៉ុស្តិ៍នគរបាលបុសលាវ បាននិយាយថា ក្រុមចោរទាំងនេះមានគ្នា ចំនួន៣នាក់ បាន ជិះម៉ូតូ១គ្រឿង ចេញពីខេត្តត្បូងឃ្មុំ ដើម្បីមកធ្វើសកម្មភាពលួចម៉ូតូនៅខេត្តក្រចេះ ។ លុះមកដល់កន្លែងកើតហេតុ ពួកគេបានទម្លាក់ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋ ដែលទុកចោលនៅក្បាលស្រែខាងក្រោយភូមិ ចំណែកបក្សពួកគេ២នាក់ទៀត ជិះម៉ូតូទៅចាំនៅផ្លូវជាតិខាងមុខ ។ ខណៈដែលជននេះកំពុងធ្វើសកម្មភាព ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូឃើញទាន់ ហើយក៏ស្រែកឱ្យគេជួយ ហើយជនសង្ស័យបានជិះរត់គេច និងដោយមានការដេញប្រម៉ាញ់របស់ប្រជាពលរដ្ឋជននេះបានជិះមូតូគេចចូលក្នុងវត្តបុសលាវ ហើយបានផ្តួលម៉ូតូចោល ហើយក៏ត្រូវប្រជាពលរដ្ឋ ស្ទាក់ចាប់បាន ព្រួតវាយស្ទើរទ្រោមខ្លួនតែម្តង ចំណែកបក្សពួកគេ២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។

លោកបន្តថា ជនសង្ស័យគឺត្រូវនគរបាលប៉ុស្តិ៍បញ្ជូនខ្លួនមកកាន់អធិការរដ្ឋាននគរបាលស្រុកចិត្របុរី ជាប់សង្ស័យពីបទអំពើរលួច ចំណែកម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ ហើយជន នេះ ក៏និងត្រូវបញ្ចូនខ្លួនបន្តទៅកាន់សាលាដំបូងខេត្តនៅថ្ងៃទី១ខែធ្នូ ក្រោមបទចោទ អំពើរលួច ៕ កោះទ្រុង

img_3778


ចែករំលែក៖