ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ក្រោមប្រធានបទ ” កម្ពុជា ៈ ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ ” ដែលធ្វើឡើងនៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ។
វេទិកាធុរកិច្ចកម្ពុជា-ចិននេះ រៀបចំរួមគ្នាដោយក្រុមហ៊ុនវិនិយោគមីងសឹង (China Minsheng Investment Group -CMIG) និងក្រុមហ៊ុន លីយ៉ុងផាត់គ្រុប(L.Y.P Group) របស់ប្រទេសកម្ពុជា។ វេទិកានេះ មានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងពាណិជ្ជករជាច្រើនមកពីប្រទេសចិន និងកម្ពុជា នឹងជួបពិភាក្សាអំពីការវិនិយោគផ្សេងៗរបស់ប្រទេសចិននៅកម្ពុជា ព្រមទាំងមានការចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ លើគម្រោងវិនិយោគផ្សេងៗមួយចំនួនទៀតផងដែរ៕