បណ្តាញ់ផ្សព្វផ្សាយរបស់ក្រុមIS បានប្រកាសថា ការវាយប្រាហារនៅមហាវិទ្យាល័យOhio អាមេរិកគឺជាមនុស្សរបស់ក្រុមIS ។
ការប្រកាសរបស់ក្រុមIS ក្រោយពេលមានការវាយប្រហារ នៅ Columbus ។ ប៉ូលិសបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ Abdul Razak Ali Artanបានបើករថយន្តបុកហ្វូងមនុស្សហើយប្រើកាំបិតដេញកាប់មនុស្សនៅទីនោះ ។
ក្រុមសន្តិសុខអាមេរិកនៅមិនទាន់ បញ្ជាក់ពីមូលហេតុបណ្តាលឲ្យមានការវាយប្រហារខាងលើនៅឡើយ ។ នៅពេលនេះ ក្រុមស្រាវជ្រាវបានផ្តោតទៅលើ លោក Abdul Razak Ali Artan ដែលបានទទួលអត្ថិពលនៃទស្សនភេរវនិយម។ ប៉ូលិសកំពុងតែស្រាវជ្រាវថាតើ មានបក្ខពួកផ្សេងទៀតចូលរួមដែរឬទេ។
ការវាយប្រហារកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដោយជនដៃដល់បានបើករថយន្ត ម៉ាក SUV ពណ៌ក្រហមបុកលើក្រុមនិស្សិត ក្រោយមក ក៏បានចេញពីរថយន្តកាន់កាំបិទដេញកាប់តែម្តង ។ ជនដៃដល់ខាងលើ ក៏ត្រូវបានប៉ូលិស បាញ់នៅរងរបួសធ្ងន់ ។ បចុប្បន្ន ក្នុងចំណោមអ្នករងរបួស១១នាក់មាន៨នាក់ចេញពីមន្ទីពេទ្យហើយ ។
ទីក្រុង Ohio គឺជាទីតាំង ដែលមានក្រុមសហគមន៍ជនជាតិស៊ូម៉ាលីរស់នៅច្រើនទីពីរនៅអាមេរិក។ កាលពីខែកញ្ញាកន្លងមកនៅរដ្ឋ Minnesota ដែលមានសហគមន៍ជនជាតិស៊ូម៉ាលី រស់នៅច្រើនបំផុតនៅអាមេរិក ក៏បានប្រើប្រាក់កាំបិទ វាយប្រហារនៅផ្សាយទំនើបបណ្តាលឲ្យរង់របួស១០នាក់ផងដែរ ៕ ម៉ែវ សាធី