ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ លាស់ យីន ជួប សល់ ប៊ុនអ៊ីម , ចំណែកលិញ ភារម្យ ជួបលាភ រដ្ឋានៅ TV5 Boxing Knock Out Series

ចែករំលែក៖

ភ្នំពេញ ៖ កីឡាករប្រដាល់៤នាក់ត្រូវប្រកួតដណ្តើមកៅអីវគ្គ១៦នាក់ក្នុងកម្មវិធីTV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាម គឺកីឡាករ លាស់ យីន មកពីក្លិបសម្រែករាជសីហ៍ត្រូវជួបប្រកួតជាមួយកីឡាករសល់ ប៊ុនអ៊ីម អ្នកប្រដាល់មកពីក្លិបកុសលកីឡា ។ រីឯកីឡាករ លិញ ភារម្យ មកពីក្លិបភារម្យគុនខ្មែរត្រូវជួបជាមួយកីឡាករលាភ រដ្ឋា មកពីក្លិបក្រុងប៉ោយប៉ែត នៅលើសង្វៀន TIFFY ARENA នាថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៦ ។

ចំពោះការជួបប្រកួតគ្នា រវាងកីឡាករ លាស់ យីន នឹង សល់ ប៊ុនអ៊ីម ពួកគេមិនធ្លាប់ជួបគ្នាទេកន្លងទៅ ព្រោះអ្នកទាំង២មានទម្ងន់ខុសគ្នា។ដូច្នេះជំនួបនេះលាស់ យីន និងសល់ ប៊ុនអ៊ីម ទំនងជាពិបាកយកឈ្នះគ្នាខ្លាំងណាស់ ប៉ុន្តែទោះបីយ៉ាងណា ការហ្វឹកហាត់ត្រៀមសម្រាប់ដណ្តើមកៅអីវគ្គ១៦ជុំទី២សុទ្ធតែចង់ឈ្នះដូចគ្នា។ បើគិតតាមប្រវត្តិប្រកួត លាស់ យីន គេចាស់វស្សាជាង ប៊ុនអ៊ីមហើយ ម្យ៉ាងទៀត លាស់ យីនមានកម្លាំងវាយសន្ធាប់ខ្លាំងគួរសមដែរ។ ដូច្នេះចាំមើល តើ លាស់ យីន អាចយកឈ្នះ សល់ ប៊ុនអ៊ីម បានឬអត់? គួររំលឹកថា លាស់ យីន ប្រកួតចុងក្រោយ វាយឈ្នះកីឡាករYorth Sing អ្នកប្រដាល់ថៃក្នុងទឹកទី២កាលពីថ្ងៃទី៦ខែវិច្ឆិកា២០១៦ រីឯប្រកួតចុងក្រោយរបស់ សល់ ប៊ុនអ៊ីមវាយចាញ់ កីឡាករខុន បូឡា មកពីក្លិបកងពលតូចអន្តរាគមន៍លេខ៨ដោយពិន្ទុ ។

ចំពោះការប្រកួតរវាងកីឡាករ លិញ ភារម្យ នឹង កីឡាករ លាភ រដ្ឋវិញម្នាក់ជាកីឡាករជើងចាស់ ឯម្នាក់ទៀត ជាអ្នកប្រដាល់ជើងថ្មី ប៉ុន្តែយ៉ាងណា ការប្រកួតរវាងអ្នកប្រដាល់ទាំងពីរ ពុំដឹងថានរណាជាអាចមានសំណាងល្អឡើងទៅប្រកួតវគ្គ១៦នាក់នោះទេ។ប្រកួតចុងក្រោយរបស់ លិញ ភារម្យ វាយឈ្នះ លីន វីរៈ មកពីក្លិបបុរីរាជសីហ៍មានប្ញទ្ធដោយពិន្ទុ រីឯលាភ រដ្ឋា ប្រកួតចុងក្រោយវាយឈ្នះ សេង កំសត់ មកពីក្លិបគីសែមានប្ញទ្ធិដោយពិន្ទុ។

គួររំលឹកថា កម្មវិធីប្រកួតកីឡាប្រដាល់ដណ្ដើមពានរង្វាន់ជើងឯក TV5 Boxing Knock Out Series ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់៣២នាក់ចូលរួម ចែកចេញជា៤ដំណាក់កាល គឺដំណាក់កាលទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់៕ សារីម

%e1%9e%84%e1%9e%bd%e1%9e%93-%e1%9e%82%e1%9e%b6-%e1%9e%93%e1%9e%b7%e1%9e%84-%e1%9e%8c%e1%9e%bb%e1%9e%98-%e1%9e%80%e1%9f%82%e1%9e%9c%e1%9e%8a%e1%9e%94 %e1%9e%95%e1%9e%b6%e1%9e%8f%e1%9f%8b_%e1%9e%95%e1%9e%b6%e1%9e%8f%e1%9e%99%e1%9e%bb%e1%9e%91%e1%9f%92%e1%9e%92%e1%9e%93%e1%9e%b7%e1%9e%84_%e1%9e%9f%e1%9f%81%e1%9e%94_%e1%9e%80%e1%9e%bb%e1%9e%9f


ចែករំលែក៖