ខេត្តពោធិ៍សាត់៖ អ្នកលេងល្បែងស៊ី សង ៣នាក់ត្រូវនគរបាលនៃអធិការដ្ឋាន នគរបាលស្រុកបាកានចាប់ឃាត់ខ្លួន និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងខេត្តពោធិ៍សាត់ ក្នុងករណីលេង ល្បែងស៊ីសង ចាក់អាប៉ោង នៅចំណុច ដំបូកវាលស្រែស្ថិតក្នុងភូមិក្តីឈ្មួល ឃុំ ត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២ និង៤៩នាទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
លោកវរសេនីយ៍ត្រី នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួល ដំណឹងច្បាស់ការណ៍ថា មានអ្នកលួចលេង ល្បែងស៊ីសងខុសច្បាប់ (ចាក់អាប៉ោង) នៅ ចំណុចខាងលើ សមត្ថកិច្ចបានរៀបចំវិធានការចុះបង្ក្រាបដល់ទីកន្លែង ហើយឃាត់ ខ្លួនអ្នកលេងបាន៣នាក់ ទី១.ឈ្មោះ អ៊ីម តាយអាយនី ភេទប្រុស អាយុ៣១ឆ្នាំ រស់ នៅភូមិអូតាប៉ោង ឃុំអូរតាប៉ោង ស្រុក បាកាន ខេត្តពោធិ៍សាត់ ទី២.ឈ្មោះ រស់ ពេទ្យ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ ជើងភ្លើង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្ត ពោធិ៍សាត់ ទី៣.ឈ្មោះ កែវ វណ្ណី ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិក្តីឈ្មួល ឃុំត្រពាំង ជង ស្រុកបាកា ខេត្តពោធិ៍សាត់។ ក្នុងការ ឃាត់ខ្លួននេះផងដែរ សមត្ថកិច្ចដកហូត បានវត្ថុតាងមួយចំនួនរួមមាន មេអាប៉ោង ៣គ្រាប់ ចាន១ ផ្តិល១ ម៉ូតូ២គ្រឿង កំរាល ផ្នែកចាក់១ផ្ទាំង កន្ទេល២ ធុងទឹកកក១ ធុងស្ទិចត្រូ១ ស្បែកជើង៣គូ និងកាបូប ស្ពាយខ្មៅ១។
លោកអធិការបានបន្តថា ក្រោយឃាត់ ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូន មកកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បី ចាត់ការតាមនីតិវិធី៕ បុឹម ពិន