ខេត្តកំពង់ស្ពឺះ នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺបានធសម្របសម្រួលដោះលែងម្ចាស់រថយន្តបង្កហេតុទាំងអាការស្រឹងស្រាជោកជាំក្រៅប្រពន្ធ័តុលាការ ដែលជាសាច់ញាតិថៅកែហាងលក់ម៉ូតូធំជាងគេប្រចាំខេត្តកំពង់ស្ពឺយឺហោ(ឈុនហោ)បានបើករថយន្តលឿនបុករបងថ្មរហាងលក់បាយយឺហោស្រីនាង បណ្តាលអោយប៉ើង និងបុកម៉ូតូភ្ញៀវចូលហូបបាយរងការខូចខាត៣គ្រឿងទៀត ប៉ុន្តែអ្នកបើកបរបានបន្ថែមល្បឿន ព្យាយាមរត់គេចរហូតដល់ខាងក្រោយវត្តថ្មី រថយន្តបែកកង់ប្រជាពលរដ្ឋឃាត់បានម្ចាស់រថយន្តបង្ក។
ហេតុការណ៍បុករះខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខហាងលក់បាយយឺហោ(ស្រីនាង)ស្ថិតនៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
រថយន្តបង្កហេតុម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M1662 រងការខូចខាតផ្នែកខាងមុខ ក្រពិតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់អោយសមត្ថកិច្ចហើយ និងជាសាច់ញាតិរបស់ថៅកែហាងលក់ម៉ូតូធំជាងគេប្រចាំខេត្តកំពង់ស្ពឺទៀតផង គឺហាង(ឈុនហោ)។
ចំណែកម្ចាស់ផ្ទះដែលរថយន្តបុករបងថ្មរប៉ើងនោះមានឈ្មោះស្រីនាងអាយុជាង៣០ឆ្នាំជាអ្នកលក់បាយនៅកន្លែងកើតហេតុខាងលើ និងម៉ូតូ៣គ្រឿងដែលរងការខូចខាតនោះម៉ាកសង់២គ្រឿងនិងម៉ាកអាយខុន១គ្រឿងទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពពីកន្លែងកើតហេតុបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កហេតុខាងលើ បើកបរពិទិសខាងលិចឆ្ពោះទៅរង្វង់មូលខាងជើង សាលាខេត្តកំពង់ស្ពឺ ទិសខាងកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតមកបុករបងថ្មរមួយដើមអូស និងបុកថែមម៉ូតូ៣គ្រឿងរបស់ភ្ញៀវដែលកំបុងអង្គុយហូបបាយរងការខូចខាត ភ្លាមៗនោះអ្នកបើកបររថយន្តបានបន្ថែមល្បឿនព្យាយាមរត់គេចបើកតាមរង្វង់មូលឆ្លងស្ពានខាងត្បូងផ្សារកំពង់ស្ពឺតាមមាត់ស្ទឹងរហូតកាត់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរហូតដល់ខាងត្បូងវត្តថ្មីក៏បែកកង់រថយន្តទៅមុខលែងរួចអ្នកបើកបរបានចតរថយន្តទុកចោលនៅតែម្ចាស់រថយន្តតែប៉ុណ្ណោះត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់អោយសមត្ថកិច្ចតែម្តង បន្ទាប់ពីឃាត់ខ្លួនឃើញថា មានអាការសង្ស័យស្រវឹងស្រារត់មិនរួចនោះទេ ។
ក្រោមមកនគរបាលជំនាញចុះទៅវាស់វែងនាំយកម្ចាស់រថយន្តបង្កហេតុទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីពិនិត្យជាតិអាល់កុលហើយដឹកយកម៉ូតូរងការខូចខាតទាំង៣គ្រឿងទៅរក្សារទុកនិងហៅរថយន្តមកស្ទូចយករថយន្តបង្កហេតុរង់ចាំដៅស្រាយជាក្រោយ។នគរបាលមួយរូបបានបង្ហើបថាម្ចាស់រថយន្តបង្កហេតុនេះជាសាច់ញាតិរបស់ថៅកែហាងលក់ម៉ូតូយឺហោ(ឈុនហោ)ដែលធំជាងគេនៅក្នុងខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថាអាងតែមានរថយន្តទំនើបបើកបុកគេហើយមិនទទួលខុសត្រូវសោះសំណាងហើយកុំតែរថយន្តបែកកង់ទៅមុខមិនរួចកុំអីច្បាស់ជារត់គេចបាត់ហើយគេរង់ចាំមើលថាតើសមត្ថកិច្ចពេលដែលឃាត់ខ្លួនបានម្ចាស់រថយន្តបង្កហើយចាត់ការយ៉ាងណាបើកច្បាប់ចរាចរណ៍ថ្មីកំបុងតែរិតបណ្តឹងរឿងគ្រឿងស្រវឹងផងនេះ ប្រជាពលរដ្ឋរំពឹងថាសមត្ថកិច្ចនិងជួយរកយុត្តិធម៌អោយម្ចាស់ម៉ូតូនិងម្ចាស់ហាងលក់បាយស្រីនាងនោះជាក់ជាមិនខានឡើយ។
បន្ទាប់ពីបង្កហេតុហើយគេបានឃើញសាច់ញាតិរបស់បុរសបង្កហេតុរត់ការដោះលែងបុរសស្រវឹងស្រាជោគជាំនោះក្រៅប្រពន្ធ័តុលាការមិនដឹងថា ជាថ្នូរនិងលុយប៉ុន្មាននោះទេ៕ សេនា សក្តិ