ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ស្លាប់ដោយសារបាក់ពិតានផ្ទះសង្កត់

ចែករំលែក៖

ភ្នំុពេញ៖ កម្មករសំណង់ម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈកំពុងបំពេញការងារហើយត្រូវពិតានបាក់សង្កត់ពីលើ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រែជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ ទឿ ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង មុខរបរ កម្មករសំណង់ មានស្រុកកំណើនៅ ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានចុះធ្វើកោសល្យវិច័យ ខណៈម្ចាស់ម៉ៅការសំណង់បានរត់គេចខ្លួនបាត់ស្រមោល ៕

dw rr rrrty


ចែករំលែក៖