មានប្រសាសតាមកញ្ចក់ទូរទស្សន៍ NTV24 កាលពីថ្ងៃទី១ ខែធ្នូ ក្នុងឱកាសខួបពីរឆ្នាំ ថ្ងៃដែលលោក Donald Tusk កាន់តំណែងជាប្រធានគណកម្មាធិការអឺរ៉ុប ដោយលោកបញ្ជាក់ថា អឺរ៉ុបនៅតែរក្សាការដាក់ទណ្ឌកម្មរុស្ស៊ី។ បន្តែលោកបន្តទៀតថា ការដែលរក្សាការឯកភាពគ្នាក្នុងគោលនយោបាយចំពោះរុស្ស៊ីអាចជួបផលលំបាក់ ក្រោយពេលលោកដូណាល់ ត្រាំឡើងកាន់តំណែង ប្រធានាធិបតីអាមេរិក។
លោកDonald Tusk អតីតនាយករដ្ឋមន្ត្រីប៉ូឡូញនៅតែទទួលបានការគាំទ្រខ្ពស់ ពីប្រទេសបារាំង អាល្លឺម៉ង និងអាមេរិក ក្នុងការបន្តសកម្មភាពទប់ស្កាត់ និងការពង្រីកកម្លាំងយោធារបស់រុស្ស៊ី។
ប្រធានសហគមន៍អឺរ៉ុប Donald Tuskសង្ឃឹមថា នឹងអូសបន្លាយពេលវេលាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី បន្ថែម៦ខែទៀត ហើយគម្រោងនោះនិងត្រូវសហគមន៍អឺរ៉ុបអនុម័តនៅខែមករា ឆ្នាំ២០១៧។
លោកDonald Tusk បញ្ជាក់ថា ប្រធានាធិបតីថ្មីអាមេរិកដូណាល់ ត្រាំបានយកចិត្តទុកដាក់ទៅលើបញ្ហាអង់គ្លេសចាកចេញពីអឺរ៉ុបជាង ការប្រឆាំងនឹងរុស្ស៊ី ។ ចំណុចទាំងនោះហើយ បានធ្វើឲ្យ ប្រទេសតំបន់អឺរ៉ុប ជួបផលលំបាក់យ៉ាងខ្លាំងក្នុងការអនុវត្តនយោបាយប្រឆាំងរុស្ស៊ី។
សហគមន៍អឺរ៉ុបបានអនុម័តដាក់ទណ្ឌកម្មលើរុស្ស៊ីតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្រោយពេលរុស្ស៊ីបានដាក់បញ្ចូលតំបន់ក្រីមៀរបស់អ៊ុយក្រែនស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួន ៕ ម៉ែវ សាធី