ព័ត៌មានទាន់ហេតុការណ៍៖

សាលារាជធានីភ្នំពេញកំពុងឈូសរង្វង់មូលទួលគោកចេញជំនួសដោយភ្លើងស្តុបវិញ

ចែករំលែក៖

ភ្នំពេញ ៖ កម្លំាងជំនាញសាលារាជធានីភ្នំពេញកំពុងឈូសឆាយរង្វង់មូលទួលគោក ដើម្បីដាក់ស្តុបជំនួសវិញ ចាប់ផ្តើម ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ដោយស្ថាបនា និងជួសជុលលើវិថីសម្តេច ប៉ែន នុត ហៅផ្លូវលេខ២៨៩ចាប់ពីរង្វង់មូលទួលគោក ដល់ អង់តែនទួលគោក និងដាក់លូទំហំ១ម៉ែត្រ សងខាងផ្លូវ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីឈូសឆាយរង្វង់មូលទួលគោក នេះ រដ្ឋបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបើកកិច្ចប្រជុំជាមួយមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងមន្ត្រីជំនាញច្រើនលើករួចមក ហើយ ក្នុងការរកដំណោះស្រាយថាតើ គួរដាក់ភ្លើងយ៉ាងដូចម្តេច ដើម្បីឲ្យប្រជាពល រដ្ឋងាយស្រួលធ្វើដំណើរ និងអាចកាត់បន្ថយ ការកកស្ទះចរាចរណ៍។

ប្រភពដដែលបានបន្តថាស្តុបរង្វង់មួល ទួលគោកនេះនឹងស្ថាបនាឡើង ដោយដាក់ ទិសចរាចរណ៍មិនខុសពីស្តុបនាងគង្ហីងនោះទេ ហើយក្រោយការបំពាក់ភ្លើងស្តុប សញ្ញាចរាចរណ៍រួចហើយ ចំណុចរង្វង់មូលនេះនឹងអាចដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍បានប្រសើរជាងមុន ៕ រ័ត្ន សុភក្តិ

pheak-5 pheak-4 pheak-3 pheak-2 pheak-1


ចែករំលែក៖