ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៥នាក់ ត្រូវបានក្រុមសមត្ថកិច្ចឃាត់ខ្លួននៅក្នុង លំនៅឋានផ្ទះជួល ដែលក្រុមសមត្ថកិច្ចអះអាងថាពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀន។
ហេតុការណ៍ដែលក្រុមសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលលេខ៩ ផ្លូវលេខ៣បេសេ ក្រុម១ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលប៉ុសិ្តរដ្ឋបាលបឹងទំពន់បានសហការជាមួយនិងកម្លាំងនគរបាលខណ្ឌឬស្សីកែវ ដែលបានដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ីវ ឈុនផេង មានឋានៈជាអធិការរងខណ្ឌឬស្សីកែវ ហើយក៏បានការអនុញ្ញាតសម្របសម្រួលពីសំណាក់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញបានធ្វើការឆែកឆេរផ្ទះជួលខាង លើដែលសង្ស័យពាក់ពន័្ធករណីជួញដូរគ្រឿងញៀន។ លោកបន្តថា ក្រោយពីឆែកឆេររួចមក សមត្ថកិច្ចយើងបានរកឃើញវត្ថុតាងដូចជា៖ មេតាណុលចំនួន១៤ដប សារធាតុផ្សំនិងកែច្នៃសារធាតុញៀនមួយចំនួន ក្រាមពណ៌សថ្លាចំនួន២កញ្ចប់ថង់ធំ ថ្នាំពេទ្យកែច្នៃសារធាតុ ញៀន ជញ្ជីងសម្រាប់ថ្លឹង១គ្រឿង សារធាតុញៀនជាគ្រាប់ចំនួន៣កញ្ចប់ ឧបករណ៍សម្រាប់ កែច្នៃ ម្សៅកែច្នៃសារធាតុញៀន ឧបករណ៍សម្រាប់ប្រើប្រាស់ជាដើម។
លោកអធិការរងដដែលបន្តថា ក្នុងនោះសមត្ថកិច្ចយើងក៏បានឃាត់មនុស្សប្រុសស្រី ៥នាក់ផងដែរ ដែលមានឈ្មោះ១/ យ៉ុង ចាន់ហួយយ៉ុង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិវៀត ណាម ២/ នួន ស្រីលក័្ខ ភេទស្រី អាយុ២៧ឆ្នាំ ៣/ ដួង លីលី ភេទប្រុស អាយុ៤៥ឆ្នាំ ៤/ ម៉ាក់ ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ និង៥/ឈ្មោះ ចាន់ ឆវី ភេទស្រី អាយុ២៧ឆ្នាំ។ លោកបន្តថា ជនសង្ស័យរួមនឹងវត្ថុតាងបានប្រកល់ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវចាត់ ការច្បាប់ ព្រោះថាខណ្ឌឬស្សីកែវជាម្ចាស់ករណី៕ តាឡឹម