ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវបេតុង៣ខ្សែ និងប្រព័ន្ធលូ១ខ្សែក្នុងសង្កាត់៤បានបើកការដ្ឋានស្ថាបនា

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០៣ខ្សែ ប្រវែងសរុប ១២៥០ម៉ែត្រ ក្នុងសង្កាត់ក្រាំងពង្រ សង្កាត់ព្រៃស និងសង្កាត់ប្រទះឡាង និងដាក់ប្រព័ន្ធលូ០១ខ្សែ ប្រវែង ៧១០ម៉ែត្រ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកអភិបាល បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលើកឡើងអំពីការអភិវឌ្ឍនានាលើគ្រប់វិស័យនៅពាសពេញផ្ទៃប្រទេសនិយាយជារួម និងនិយាយដោយឡែក នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ជាក់ស្តែង ផ្លូវបេតុងថ្មី ០៣ខ្សែ និងប្រព័ន្ធលូ០១ខ្សែ ដែលនឹងបើកការដ្ឋានស្ថាបនានាពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបចិញ្ចឹមជីវិត ព្រមទាំងផ្តល់នូវផាសុខភាព សោភណ្ឌភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំង០៤ ។ លោកអភិបាលក៏បានធ្វើការផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការសាងសង់ ដោយសារគម្រោងនេះ ជាគម្រោងដែលបងប្អូន ជាអ្នកទទួលផលដោយផ្ទាល់ ព្រមទាំងសូមការយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួចដែលបណ្តាលមកពីការអនុវត្តគម្រោងនេះ ដើម្បីឲ្យការអនុវត្តដំណើរការបានដោយជោគជ័យ និងឆាប់បានប្រើប្រាស់។ ជាមួយគ្នាលោកអភិបាល ក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុនដែលទទួលការ សូមអនុវត្តគម្រោងរបស់ខ្លួនឲ្យស្របតាមកិច្ចសន្យាសាងសង់ និងស្ថាបនាផ្លូវទាំងនេះឲ្យបានឆាប់រហ័ស និងមានគុណភាពប្រើប្រាស់បានយូរអង្វែង។

ផ្លូវបេតុងដែលបានបើកការដ្ឋានស្ថាបនារួមមាន៖

– សង្កាត់ព្រៃស ប្រវែង ៥០០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ស្ថិតក្នុងភូមិព្រៃធំ

– សង្កាត់ក្រាំងពង្រ ប្រវែង ៤៥០ម៉ែត្រ ទទឹង ០៤ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា

– សង្កាត់ប្រទះឡាង ប្រវែង ៣០០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិអង្គ និងដាក់ប្រព័ន្ធលូ ០១ខ្សែ ក្នុងសង្កាត់ព្រៃវែង ប្រវែង ៧១០ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិទួលសំបូរ៕ ភារ៉ា ដង្កោ

img_0262 img_0258 img_0259 img_0260 img_0261


ចែករំលែក៖