ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនបុរសម្នាក់ចោទពីបទរំលោភសេចក្តី
ទុកចិត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីមានប្រជាពលរដ្ឋរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ថា ជននេះបានឆបោកយកលុយរបស់គាត់អស់រាប់ពាន់ដុល្លារកាលពី២ខែមុនថា យកទៅរត់ការដើម្បីបានការសាងសង់។
ជនសង្ស័យឈ្មោះ តេង ឃាង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
មុខរបរ មេការតារាងបាល់ទះ ត្រូវបានចាប់ខ្លួនក្នុងករណីចោទប្រកាន់ខាងលើ ។
សមត្ថបានកិច្ចឲ្យដឹងថា ជនជាប់ចោទរូបនេះ ត្រូវបានចាប់ខ្លួនយោងតាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ លាង ប៊ុនថាវង្ស ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិទួលគោក
សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
បើតាមខ្លឹមសារនៃការប្តឹងចោទរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានទំនាក់ទំនងស្គាល់គ្នាជាមួយជនសង្ស័យខាងលើកាលពីថ្ងៃទី៦ ខែ
តុលា ឆ្នាំ២០១៦ ហើយភ្លាមៗនោះ នាងក៏បានពិភាក្សារឿងចង់សង់តារាងបាល់របស់នាង នៅ
ម្តុំ បុរី ហ្គ្រែនភ្នំពេញ ហើយឈ្មោះតេង ឃាង ជនជាប់ចោទខាងលើ ក៏បានធានារត់ការអោយ
ដោយទាមទារយកលុយពីនាងចំនួន២៦០០ដុល្លារ ពេលនោះនាងបានប្រគល់លុយអោយភ្លាមៗ
ប៉ុន្តែ ក្រោយពេលទទួលលុយពីនាងបានរួច ជននេះបានរត់គេចខ្លួនបាត់រហូតហើយបិទទាំងទូរ
ស័ព្ទទៀតផង ។
ស្ត្រីជនរងគ្រោះជាម្ចាស់លុយបានបន្តថា លុះដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នាងបានប្រទះ
ឃើញ ជនជាប់ចោទឈ្មោះ តេង ឃាង នៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ ក៏រាយការណ៍មកប្តឹងសមត្ថ
មូលដ្ឋានអោយឃាត់ខ្លួនតែម្តង ដើម្បីបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់។
ចំណែកជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានឆបោកយកលុយនោះពីជនរងគ្រោះពិត
មែន ប៉ុន្តែលុយនោះបានចាយវាយចាញ់ល្បែងអស់ហើយ គ្មានលុយសងនាងវិញ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការតាមនិតិវិធី ៕
តុង សីហា