ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានី ភ្នំពេញ គ្រោងនឹងស្ថាបនាស្ពានអាកាសទី៦ថ្មី និងផ្លូវក្រោមដីមួយកន្លែងទៀត នៅចំណុចរង្វង់មូលចោមចៅ ដើម្បី កាត់បន្ថយការកកស្ទះ ចរាចរណ៏នៅត្រង់ចំណុចប្រសព្ធ រវង្វង់មូល ចោមចៅ និងដើម្បី សម្រួលដល់ការធ្វើចរាចរណ៏នៅភាគខាងលិចឲ្យកាន់តែមាន ភាពល្អប្រសើរ។
នៅក្នុងពីធីក្រុងពាលី បើកការដ្ឋាន សាងសង់ស្ពានអាកាសចំនួយ ៣ខ្សែបន្ថែម នៅស្ពានអាកាសក្បាលថ្នល់ កាលពីម្សិលមិញ
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ នៅពេលខាងមុខដ៏ខ្លីឆាប់ៗនេះ បន្ទប់ពីគម្រោងសាងសង់បន្ថែមស្ពានអាកាសចំនួន៣ខ្សែនៅស្ពានអាកា សក្បាលថ្នល់នេះរួច សាលារាជធានី ភ្នំពេញ នឹងបន្តសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីមួយកន្លែងទៀតនៅចំណុចរង្វង់មូលចោមចៅ។
លោកបាលបន្តថា៖ រាល់រង្វង់មូលដែលជាចំណុចប្រសព្វ នៃលំហូរចរាចរណ៏ផ្លូវខ្វែង គឺជាមូលហេតុបង្ករនាំឲ្យកើតមានការកកស្ទះចរាចរណ៏ យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបើយើងជំនួសធ្វើជាស្តុប ជំនួសរង្វង់មូលដោយ សាងសង់ស្ពានអាកាសជំនួសវិញ វានិងទទួលបានការដោះស្រាយនិងកាត់បន្ថយការកកស្ទះចរាចរណ៏ ពិតជាមានប្រសិទ្ធភាពណាស់ ដូចជារង្វង់មូលស្ពានស្ទឹងមានជ័យ រង្វល់មូលស្ពានពេទ្យលោកសង្ឃជាដើម។ ដូច្នេះ រាល់ចំណុចប្រសព្វ ឬរង្វង់មូលយើងត្រូវកែលម្អរប្រព័ន្ធ លំហូរចរាចរណ៏ឲ្យកាន់តែប្រសើរឡើងជាបណ្តើរៗ។
លោកបញ្ជាក់ថា ៖ រាល់ផ្លូវខ្វែងដែលនាំឲ្យមានការកកស្ទះចរាចរណ៏ យើងនិងសាងសង់ស្ពានអាកាស ព្រោះប្រសិទ្ធិភាពនៃការដោះស្រាយការកកស្ទះចរាចរណ៏ បានល្អប្រសើរ ដូចជាស្ពានអាកាសស្ទឹងមានជ័យ ពេទ្យលោកសង្ឃ រង្វង់មូលតិចណូ ស្តុបផ្សារដីហុយជាដើម ហើយរង្វង់មូលដ៏ទៃៗទៀត យើងកំពុងកែតម្រូវផងដែរ ដូចជារង្វង់មូលទួលគោកជាដើម។
សូមបញ្ជាក់ថា៖ សព្វថ្ងៃ រាជធានីភ្នំពេញមានស្ពានអាកាសចំនួន៥កន្លែងមកហើយ គឺ ទី១ស្ពានអាកាសក្បាលថ្នល់ ទី២ ស្ពានអាកាសស្ទឹងមានជ័យ ទី៣ស្ពានអាកាសស្តុបពេទ្យលោកសង្ឃ ឬស្ពានអាកាស៧មករា ទី៤ស្ពានអាកាសស្តុបតិចណូ ទី៥ ស្ពានអា កាសស្តុបផ្សារដីហុយ ដែលរហូតមកដល់ពេលនេះ ស្ថាបនាសម្រេចបានជិត៤០ភាគរយហើយ ៕ សំរិត