កាលពីថ្ងៃទី៤ ខែធ្នូ ប្រធានាធិបតីអុីរ៉ង់ លោក Hassan Rouhani បានស្នើដល់សម ភាគីអាមេរិក បារ៉ាក់ អូបាម៉ា មិនត្រូវចុះ ហត្ថលេខាលើច្បាប់អូសបន្លាយការដាក់ ទណ្ឌកម្មមកលើប្រទេសនោះឡើយ គឺជាការបំពានទៅលើកិច្ចព្រមព្រៀងបរមាណូជាប្រវត្តិសាស្ត្ររវាងអាមេរិកនឹងអុីរ៉ង់។
សារព័ត៌មានAP បានផ្សាយថា ព្រឹទ្ធ សភាអាមេរិក បានអនុម័តបន្ថែមពេល វេលាទៅលើទណ្ឌកម្មអុីរ៉ង់១០ឆ្នាំទៀត។ ច្បាប់នេះត្រូវបានបញ្ជូនទៅឲ្យប្រធានាធិបតី អូបាម៉ា ដើម្បីចុះហត្ថលេខាជាច្បាប់ ។
នៅក្នុងកិច្ចប្រជុំ សភាអុីរ៉ង់ ប្រធានា ធិបតី រ៉ូហានី បានបញ្ជាក់ថា លោក អូបាម៉ា មានតួនាទីបញ្ចប់ការដាក់ទណ្ឌកម្មទាំង នោះទៅលើប្រទេសអុីរ៉ង់។ ទន្ទឹមនឹងនោះ អុីរ៉ង់បានបញ្ជាក់ថា នឹងមានការតបតវិញ ប្រសិនបើអាមេរិកនៅតែបន្ថែមពេលវេលាដាក់ទណ្ឌកម្មអុីរ៉ង់នោះ។
នៅពេលនេះអុីរ៉ង់កាន់តែព្រួយបារម្ភក្រោយពេលអាមេរិកមានមេដឹកនាំថ្មី។ កន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បាន ប្រកាសថា នឹងលុបកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់មេដឹកនាំសាសនាដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេស អីុរ៉ង់គឺមានឥទ្ធិពលជាងប្រធានាធិបតីអីុរ៉ង់ទៅទៀតលោក Ayatollah Ali Khamenei បានបញ្ជាក់យ៉ាងច្បាស់ថា «រដ្ឋាភិបាល អាមេរិកបានបំពានកិច្ចព្រមព្រៀងបរ មាណូជាច្រើនលើកក្នុងពេលកន្លងមក»។
លោក Ayatollah Ali Khamenei បាន ប្រកាសថា ការដែលអាមេរិកពន្យារពេល ដាក់ទណ្ឌកម្មមកលើអីុរ៉ង់ គឺជាការបំពាន កិច្ចព្រមព្រៀងរវាងអីុរ៉ង់នឹងប្រទេស៥+១កាល ពីឆ្នាំ២០១៥។ ទន្ទឹមនឹងនោះអីុរ៉ង់ ប្រកាសថា នឹងមានវិធានការតបតវិញពី ការដាក់ទណ្ឌកម្មថ្មីប្រសិនបើអាមេរិកអនុម័តនោះ។
មេដឹកនាំកំពូលរបស់ប្រទេសអុីរ៉ង់បានឲ្យដឹងថា ប្រទេសរបស់ខ្លួននឹងប្រតិកម្ម ឆ្លើយតបវិញប្រសិនបើសហរដ្ឋអាមេរិកធ្វើការដាក់ទណ្ឌកម្មជាថ្មីចំពោះសាធារណរដ្ឋអ៊ិស្លាម។ លោក Ali Khamenei បាន និយាយតាមទូរទស្សន៍ថា «ប្រសិនបើ ទណ្ឌកម្មនេះត្រូវបានអនុវត្តមែននោះនេះគឺពិតជាការរំលោភលើកិច្ចព្រមព្រៀង ដោយឥតសង្ស័យ ហើយពួកគេគួរតែ ដឹងថា សាធារណរដ្ឋអ៊ិស្លាមហ្នឹងពិតជា មានប្រតិកម្មចំពោះវា»៕ ម៉ែវ សាធី