ព័ត៌មានទាន់ហេតុការណ៍៖

Novak Djokovicសម្រេចចិត្តផ្តាច់ចំណង៣ឆ្នាំជាមួយនឹងគ្រូបង្វឹកBoris Becker

ចែករំលែក៖

កីឡាករវាយតឺន្នីសសញ្ជាតិស៊ែប៊ីNovak Djokovicបានសម្រេចចិត្តចែកផ្លូវគ្នាដើរជាមួយនឹងគ្រូ បង្វឹកBoris Beckerបន្ទាប់ពីពួកគេនៅជាមួយគ្នាអស់រយះពេល៣ឆ្នាំ។

ក្រោមការបង្វឹកពីលោកBoris Becker កីឡាករលំដាប់លេខ២ពិភពលោកNovak Djokovic បានឈ្នះជើងឯកធំៗ៦ដង។ ប៉ុន្តែកីឡាករអង់គ្លេសAndy Murrayបានដណ្តើមដំណែងលេខមួយពិភពលោកពី Novak Djokovicកាលពីខែវិច្ចកា ដោយសារគាត់ ធ្លាក់ចេញពីកម្មវិធី Wimbledonនៅជុំទី៣ និងចាញ់ការប្រកួតបើកឆាកនៅក្នុងកម្មវិធីអូឡាំពិក។

កីឡាករ Djokovic បានថ្លែងពីការសម្រេចចិត្តបែកផ្លូវជាមួយនឹងគ្រូបង្វឹកខ្លួនថា “ពួកយើងបាន ទទួលជោគជ័យដោយសម្រេចបានគោលដៅដែលយើងបាននកំណត់ពេលចាប់ផ្តើមធ្វើការជាមួយគ្នា។ ខ្ញុំសូមអរគុណគាត់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់។ ប៉ុន្តែគំរោងថ្មីសម្រាប់អាជីពរបស់ខ្ញុំគឺ ផ្តោតយាងណាឲ្យអាចលេងបានក្នុងកំរិតខ្ពស់ដដែរ។ហើយខ្ញុំត្រូវការអ្នកថ្មីដើម្បីជួយខ្ញុំសម្រេច ទិសដៅថ្មីនេះ” ៕

as


ចែករំលែក៖