ខ្សែប្រយុទ្ធជើងចាស់របស់អេស្ប៉ាញ David Villa បានទទួលពានរង្វាន់ MVPដែលជាពានរង្វាន់សម្រាប់កីឡាករលេងល្អបំផុតប្រចាំក្របខ័ណ្ឌអាមេរិកMajor League Soccer។
ក្រោយចាកចេញពីក្រុម Atletico Madrid របស់អេស្ប៉ាញនៅ ក្នុងឆ្នាំ២០១៤ កីឡាករ David Villa បានស៊ុតបាល់ បាន៤១គ្រាប់ឲ្យក្រុម New York Cityក្នុងសហរដ្ឋអាមេរិកក្នុងរយះពេល២រដូវ កាល។
កីឡាករវ័យ៣៥ឆ្នាំ David Villa ក្លាយទៅជាកីឡាករពេញនិយមនិង ទទួលបានការគាំទ្របំផុតពីសំណាក់អ្នកគាំទ្រក្លិបNew York City ដោយគាត់ ស៊ុតបាល់បាន១៨គ្រាប់ក្នុងចំណោម៣០ប្រកួតក្នុងរដូវកាលដំបូង ហើយរដូវកាលនេះស៊ុតបាល់បានកាន់តែល្អទៀតគឺ២៣គ្រាប់ក្នុងចំណោម ៣៤ប្រកួត។
David Villaបានថ្លែងពីចំណាប់អារម្មណ៏របស់ខ្លួនក្រោយទទួល ពានរង្វាន់ថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានតំណាងឲ្យ New York Cityហើយទទួលបានពានរង្វាន់នេះ។ ថ្ងៃនេះគឺជាថ្ងៃដ៏ធំបំផុតក្នុងអាជីព បាល់ទាត់របស់ខ្ញុំ ហើយវាក៏ជាអ្វីដែលខ្ញុំចង់បានដែរពេលខ្ញុំសម្រេចចិត្ត មកកាន់ដឹកដីសហរដ្ឋអាមេរិកាលពី២ឆ្នាំមុន” ៕