ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid ចង់បំបែកកំណត់ត្រាឈ្នះពានរង្វាន់អន្តរជាតិទី២១ក្នុងប្រទេសជប៉ុន

ចែករំលែក៖

ក្លិបបាល់ទាត់ Real Madridរបស់អេស្ប៉ាញ រំពឹងថា ខ្លួនអាចនឹងឈ្នះជើងឯក Club World Cup ជាលើកទី៣ក្នុងរយះពេល៣ឆ្នាំក្រោមការដឹកនាំរបស់លោក Zinedine Zidane។

Real Madridដែលជាម្ចាស់ជើងឯក Champions League 11 សម័យគឺជាក្លិបដែលមានសង្ឃឹមខ្ពស់ ថាអាចលើកពានរង្វាន់ Club World Cupនៅក្នុងប្រទេសជប៉ុនឆ្នាំនេះ ហើយពួកគេអាចនឹងបំបែកកំណត់ ត្រាក្លិបBarcelonaដែលឈ្នះពានរង្វាន់អន្តរជាតិច្រើនជាងគេបំផុត។

លោក Zinedine Zidane ចាត់ទុកពានរង្វាន់នៅក្នុងប្រទេសជប៉ុននេះគឺពានរង្វាន់សំខាន់មួយក្នុង ប្រវត្តិសាស្រ្តក្លិបដោយគាត់បានជ្រើសរើសយកកីឡាករសំខាន់លើកលែងតែកីឡាករ Gareth Bale ដែលមានរបួសប៉ុណ្ណោះ ដើម្បីដណ្តើមពានរង្វាន់អន្តរជាតិទី២១មួយរបស់ខ្លួន។

ប្រសិនបើពួកគេអាចឈ្នះពានរង្វាន់ Club World Cupឆ្នាំនេះពួកគេនឹងមានកំណត់ត្រាលើ ក្លិបBarcelonaនិង ក្លិប Al-Ahly របស់អេហ្ស៊ីប។

គួរបញ្ជាក់ថាក្លិបReal Madridនឹងប៉ះក្រុមកូរ៉េខាងត្បូJeonbuk Motors ឬក៏ក្លិប Club America របស់មិចស៊ីកូនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ក្នុងទីក្រុងYokohama វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ចំណែក ការប្រកួតវគ្គផ្តាច់ព្រ័ត្តនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ៕

as-4 as as-1 as-2 as-3


ចែករំលែក៖