ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី៤នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ថ្នាំញៀន នៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យប្រុសស្រី៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀននៃស្មងការរដ្ឋាននគរបាលខេត្តរតនគិរីឃាត់ខ្លួនពីបទករណីរក្សាទុកនឹងប្រើប្រាស់ថ្នាំញៀន នៅវេលាម៉ោង១៣និង២៦នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជួលមួយកន្លែងនៅបន្ទប់លេខ១៦ ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការរដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៤នាក់រួមមាន ទី១-ឈ្មោះ សន សុហាក់លី ភេទស្រីអាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ជាមុខសញ្ញាជួញដូរ) ទី២-ឈ្មោះ ដួង រតន: ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ(ជាមុខសញ្ញាជួញដូរ) ទី៣-ឈ្មោះ ឡាំ សុខឡា ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរមេការមើលការខុសត្រូវបន្ទប់ជួល(ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន)អ្នកទាំង៣មានទីលំនៅភូមិជ្រីសង្កាត់យក្ខឡោមក្រុងបានលុងខេត្តរតនគិរី ទី៤-ឈ្មោះ ដួង ចាន់តុលា ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នភូមិអូរកន្សែងសង្កាត់បឹងកន្សែងក្រងបានលុងខេត្តរតនគិរី។

ប្រភពបន្តទៀតថា វត្ថុតាងដកហូតមាន ម្សៅក្រាមពណ៌សរថ្លាចំនួន០២ថង់ទម្ងន់២.៤៦ក្រាម កាំបិតស្នៀតវែងចំនួន០២ដើមទូរស័ព្ទដៃចំនួន០១គ្រឿងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួននឹងឧបកសំរាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីទាំង៤នាក់ទៅសាលាដំបូង ខេត្តរតនគិរី ៕ វុទ្ធឦសាន

se-1 se-2 se-3


ចែករំលែក៖