ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ លោកហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត និង សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះអង្កេតត្រួត ពិនិត្យស្វែងរកទំនិញនិងចំណីអាហារខូចគុណភាពដើម្បីធ្វើការដកហូតនៅតាមតូប លក់រាយនិងលក់ដុំក្នុងផ្សារចំនួន២គឺផ្សារ ភ្នំក្រវាញ និងផ្សារបត់រំដួល ស្ថិតក្នុងស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
នៅក្នុងការចុះត្រួតពិនិត្យសុវត្ថិភាព ចំណីអាហារនេះសមត្ថកិច្ចកាំកុងត្រូលបានដកហូតទឹកក្រូចនិងទឹកភេសជ្ជ:សរុប២៩ដបខូចគុណភាព(ហួសកាលបរិច្ឆេទ)និងបានអប់រំដល់អ្នកលក់មិនអនុញ្ញាតឲ្យដាក់លក់រាល់ទំនិញនិងចំណីអាហារខូចគុណ ភាពនោះទៀតឡើយ ព្រោះនាំឲ្យប៉ះពាល់ ដល់សុខភាពអ្នកទិញយកទទួលទាន ។
ក្នុងឱកាសនោះមន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ៗគ្នាសូមចូល រួមជាមួយសមត្ថកិច្ចក្នុងការលើកកម្ពស់ សុវត្ថិភាពចំណីអាហារដើម្បីសុខុមាលភាពខ្លួនឯងនិងកូនចៅ ៕ ហេង នរិន្ទ្រ