ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចាប់ហ្វ្រាំងមិនទាន់បុកគូទរថយន្តដឹកសំរាមរងរបួសបាក់ជើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបាក់ជើងធ្ងន់ធ្ងរ ខណៈជិះម៉ូតូលឿន ហើយចាប់ហ្វ្រាំងមិនទាន់ ក៏បុកគូទរថយន្តដឹកសំរាមពីក្រោយទិសដៅស្របគ្នាពេញទំហឹង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវផាតិលេខ១ ស្ថិតនៅភូ មិសាលាទាន សង្កាត់ច្រម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសរងរបួសបាក់ជើងមានឈ្មោះ ប៊ុន ស៊ីថន អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិតខណៈម៉ូតូខូចខាតយ៉ាងដំណំ។

រីឯអ្នកបើករថយន្តដឹកសំរាមមានឈ្មោះ ចាន់ ផល្លា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករដឹកសំរាម មានទីលំនៅភូមិកំពោតស្គៀរ សង្កាត់ច្រកម្ទេស ក្រុងបាវិត សមត្ថកិច្ចឃាត់ខ្លួនមកសាកសួនៅប៉ុស្តិ៍នគរបាល។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយរបស់ក្រុមហ៊ុនហាយប្រ៊ីដ (ដឹកសំរាម) គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចាន់ ផល្លា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិកំពោតស្គៀរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង លុះមកដល់ចំណុចខាងលើ ក៏បន្ថយល្បឿនរថយន្តសុីញ៉ូឆេ្វង ខណៈនោះ ក៏មានម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១E១០៩៧ ជាន់ហ្រ្វាំងមិនទាន់ ក៏បុកគូទពីក្រោយរថយន្តពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់បាក់កជើងខាងស្តាំ ត្រូវបានអ្នកភូមិនាំទៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត ។

ក្រោយមក សមត្ថកិច្ចបានវាស់វែង និងអូស វត្ថុតាងរថយន្ត និងម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រម្ទេស ដើម្បីបំពេញសំណុំរឿងតាមច្បាប់ ។

សមត្ថកិច្ចបន្ថែមថា មូលហេតុដោយសារអ្នកបើកបរម៉ូតូប្រើបា្រស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបជួបករណីនេះឡើង ៕ យឹម សុថាន

img-20161208-wa0081

img-20161208-wa0080

img-20161208-wa0079

 


ចែករំលែក៖