ព័ត៌មានទាន់ហេតុការណ៍៖

“កំពូលល្ងង់នៅអាស៊ី” នឹងឲ្យកម្មការិនី២០០នាក់ដំបូងចូលទស្សនាដោយឥតគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ៖ ខ្សែភាពយន្តបែបកំប្លែងដែលជាស្នាដៃដំបូងរបស់ផលិតកម្ម Galaxy នឹងធ្វើការចាក់បញ្ចាំងជូនអ្នកគាំទ្ររបស់ខ្លួនចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះតទៅ។ ផលិតករខ្សែភាពយន្តនេះនឹងផ្តល់ឱកាសដល់កម្មការិនីប្រមាណ២០០នាក់ដំបូង ចូលទស្សនាខ្សែភាពយន្តនេះដោយមិន គិតថ្លៃ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មាននៅផ្សារទំនើប City Mall ថ្ងៃទី៨ ខែធ្នូនេះ ក្រោមវត្តមាន ផលិតករនិងសិល្បករ។

លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិត កម្ម Galaxy បានបញ្ជាក់ថា ដោយសារតែលោកគឺជាអតីតពលករបម្រើការនៅតាមរោងចក្រនៅក្នុងប្រទេសកូរ៉េ ទើបលោក សម្រេចផ្ដល់ឱកាសឲ្យកម្មករកម្មការិនី នៅក្នុងប្រទេសកម្ពុជា អាចមានឱកាសទៅទស្សនាខ្សែភាពយន្តរឿង “កំពូលល្ងង់នៅអាស៊ី”ដោយមិនគិតលុយចំនួន២០០នាក់ដំបូង។ លោកថាកម្មករកម្មការិនីនៅគ្រប់បណ្ដារោងចក្រទាំងអស់នឹងអាចទស្សនាដោយឥតគិតថ្លៃ នៅគ្រប់រោងទំនើបទាំង អស់ដោយគ្រាន់តែបង្ហាញកាតសម្គាល់ខ្លួន ថាជាកម្មកររោងចក្រ។លោកថា ចាប់ពីថ្ងៃ ទី១៥ ខែធ្នូតទៅខ្សែរឿង”កំពូលល្ងង់នៅអាស៊ី”នឹងត្រូវបានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត។ លោកប្រាប់ទៀត”ការពិត សំបុត្រ១ថ្លៃ៣ដុល្លារអីទេហើយពួកគាត់ មិនមែនខ្វះលុយឡើយតែឲ្យឮថារោងកុនទំនើបធ្វើឲ្យពួកគាត់មិនហ៊ានចូលទស្សនា”។ លោកបញ្ជាក់ដែរថាការ Free សំបុត្រកុន ជូនកម្មកររោងចក្រនេះគឺធ្វើនៅ៦ថ្ងៃក្រោយបន្ទាប់ពីភាពយន្តបានចាក់បញ្ចាំងដោយរឿង”កំពូលល្ងង់នៅអាស៊ី”នឹងបើកសម្ពោធនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។ ដូចនេះ កម្មកររោងចក្រទាំងអស់ប្រសិនបើចង់ទៅទស្សនាភាពយន្តនេះដោយមិនអស់ប្រាក់ត្រូវទៅទស្សនានៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តទៅ។ ក្រៅពីការប្រកាសនេះលោកក៏ បង្ហាញពីក្តីរំពឹងក្នុងការទទួលបានអ្នកគាំទ្រច្រើនចូលទស្សនាខ្សែភាពយន្តដែលជាស្នាដៃដំបូងរបស់ផលិតកម្មលោក ព្រោះតែខ្សែភាពយន្តនេះប្រមូលផ្តុំដោយសិល្បករផលិតករដែលមានបទពិសោធន៍និង ប្រជាប្រិយភាពខ្ពស់។លោកថាទាំងបច្ចេកទេសថត និងខ្លឹមសារសាច់រឿងនេះពិតនឹងធ្វើឲ្យអ្នកទស្សនាទទួលបានភាព សប្បាយរីករាយ កម្សត់ រន្ធត់ជាក់ជាមិន ខាន។

គួរបញ្ជាក់ដែរថា រឿង”កំពូលល្ងង់នៅ អាស៊ី” ជាប្រភេទរឿងមនោសញ្ចេតនាបែបកំប្លែងទំនើបដែលប្រជុំទៅដោយតារាល្បីៗជាច្រើនមានដូចជា នាយពែកមី, នាយ គ្រឿន, នាយកណ្ដុរ, លោក ម៉ារ៉ា ប៊ុណ្ណា, កញ្ញា រីយ៉ា ជាដើម។ ខ្សែភាពយន្តនេះត្រូវបានចំណាយដើមទុនក្នុងការផលិតប្រមាណ៦ម៉ឺនដុល្លារអាមេរិក។ បទចម្រៀង”កំពូល ល្ងង់នៅអាស៊ី”ដែលផលិតកម្មបង្ហោះលើ បណ្ដាញសង្គមកន្លងមកមានអ្នកគាំទ្រជាង២លានដងហើយចំពោះTrailer រឿងវិញ មានអ្នកទស្សនារហូតដល់ទៅជិត២លានដងផងដែរ៕ វឌ្ឍនា

 

img_8184 img_8119 img_8122 img_8128 img_8140 img_8143 img_8157 img_8159 img_8164 img_8166


ចែករំលែក៖