ព័ត៌មានទាន់ហេតុការណ៍៖

ឆាយ វីរៈយុទ្ធ ប្រកាសជំហរបន្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុសល្បីឈ្មោះ លោក ឆាយ វីរៈយុទ្ធបានប្រកាសពីជំហរ របស់ខ្លួនក្នុងការត្រៀមខ្លួនជាថ្មីក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាម រយៈការផ្ញើសារនានាទៅកាន់មហាជន។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីលោក ថ្នាក់ដឹកនាំផលិតកម្មសាន់ដេនិង សិល្បករ មួយចំនួនទៀតទទួលបានគ្រឿងឥស្សរិយយស ពីអង្គភាពប្រឆាំងអំពើពុក រលួយកាលពីព្រឹកថ្ងៃទី៩ខែធ្នូនេះ។

តារាចម្រៀងឆាយ វីរៈយុទ្ធបានបញ្ជាក់ថាលោកពិតជាសប្បាយចិត្តក្រោយពីទទួលបានកិត្តិយសដ៏ធំធេងនេះពីរដ្ឋាភិបាល។ លោកបន្តថា កន្លងមកលោកផលិតករនិងតារាចម្រៀងមួយចំនួនរបស់ផលិតកម្មធ្លាប់បានចូលរួមជាមួយសកម្មភាពនានាដើម្បី រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បូករួមទាំងការផ្ញើសារសំខាន់ៗជាច្រើនទៀតដល់មហាជន។ លោកក៏នឹងបន្តសកម្មភាពនេះជាបន្តបន្ទាប់ទៀតព្រោះតែលោកយល់ថាការប្រយុទ្ធប្រឆាំងនេះទាមទារឲ្យ មានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ហើយ ប្រយុទ្ធប្រឆាំងអំពើពុករលួយនេះដែរវាជាចំណែកជួយដល់សង្គមព្រោះតែអំពើពុក រលួយបានធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍ សង្គម ។លោកក៏ស្នើដល់ប្រជាពលរដ្ឋ គ្រប់រូបមេត្តាជួយដល់សកម្មភាពសង្គម នានាបូករួមទាំងការជំរុញឲ្យមានការលុបបំបាត់អំពើពុករលួយ។

លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថាសារនានាដែលចេញពីមាត់សិល្បករពិតជាមានសារសំខាន់ក្នុងការទប់ស្កាត់អំពើពុករលួយនៅក្នុងសង្គមព្រោះតែសិល្បករជាមនុស្សដែលមានឥទ្ធិពលចំពោះមហាជន។ លោកថ្លែងការកោតសរសើរផងដែរចំពោះសិល្បករកន្លងមកដែលចូលរួមព្រឹត្តិការណ៍នានារៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយក៏មាន សិល្បករខ្លះបានចូលរួមផ្សព្វផ្សាយអំពី បញ្ហានេះ។ លោករំពឹងដែរថានៅថ្ងៃខាងមុខនេះនឹងមានព្រឹត្តិការណ៍ និងខ្សែវីដេអូ ខ្សែភាពយន្តនានាដែលចូលរួមចំណែក ដល់ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយវិស័យសិល្បៈ និងសិល្បករនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម ចំណែកផងដែរ។

គួរបញ្ជាក់ដែរថា ក្រៅពីតារាចម្រៀង ឆាយ វីរយុទ្ធក៏មានសិល្បករដែលជាតារា ចម្រៀង និងថ្នាក់ដឹកនាំផលិតកម្មសាន់ដេ៦រូបផ្សេងទៀត ដែលមានស្នាដៃចូលរួមសម្តែងស័គ្រ្មចិត្ត ក្នុងទិវាប្រឆាំងអំពើពុក រលួយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះទទួលបានគ្រឿងឥស្សរិយយសពីអង្គភាពប្រឆាំងអំពើពុករលួយ។

តារាចម្រៀង និងក្រុមការងារផលិតកម្មសាន់ដេ៦រូប រួមមានកញ្ញា យិន ស្រីនាថ (ហៅអីុវ៉ា) ជាតារាចម្រៀង ទទួលបាន មេដាយ មុនីសារាភណ្ឌ ថ្នាក់ធិបឌិន្ទ ចំណែក តារាចម្រៀង និងក្រុមការងារ៥រូបទៀត ទទួលបានមេដាយ មុនីសារាភ័ណ្ឌថ្នាក់ អស្សឫទ្ធិ រួមមានលោក ឡាយ សុកចំរើន អ្នកគ្រប់គ្រងការផលិត, លោក ខេមរៈ សិរីមន្ត, តារាចម្រៀងកញ្ញា សុខ ពិសី, តារាចម្រៀងលោក ឆាយ ចាន់ឆោម (ហៅ លោក ឆាយវីរៈ យុទ្ធ)តារាចម្រៀង និង លោក ខាន់ មករា (ខាន់ ជេម)៕ វឌ្ឍនា

img_8248

img_8421 img_8202 img_8206 img_8214 img_8218 img_8228 img_8234
img_8257 img_8272 img_8300 img_8310 img_8322 img_8329 img_8405 img_8420


ចែករំលែក៖