ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកសីុម៉ង់ត៍ពន្លះជាមួយរថភ្លើង ក្រឡា​ប់ផ្ងារជើងសំណាងគ្មានមនុស្សគ្រោះ ថ្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន BSTខណៈកំពុងបើកឆ្លងកាត់ផ្លូវរថភ្លើងមិនប្រយ័ត្នត្រូវក្បាលរថភ្លើងកំពុងរត់លើផ្លូវដែកបុកបណ្តាលឲ្យក្រឡាប់ផ្ងាជើរ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៥នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្រែ សង្កាត់ភ្លើង ឆេះរទេះ ខណ្ឌពោធិ៍សែនជ័យតែសំណាងល្អមិនមានអ្នករងគ្រោះ។

រថយន្តក្រឡុកស៊ីម៉ង់ត៍ដែលក្រឡាប់ផ្ងារជើងនោះម៉ាក OTRUK ពណ៌ស្លែ ពាក់ ស្លាក់លេខ ភ្នំពេញ 5A-0975 ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញមានរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនខាងលើធ្វើដំណើរតាមផ្លូវលំពីលិចទៅកើតដោយបើកឆ្លងកាត់ផ្លូវរថភ្លើងខណៈនោះក៏មានរថ យន្តភ្លើងមួយខ្សែ ធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តកំពត ធ្វើដំណើរតាមផ្លូវដែកពី ជើង ទៅ ត្បូងដែរ។លុះមកដល់ចំណុចកើត ហេតុក៏បុករថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើ ចំពាក់កណ្តាលខ្លួនបណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងលើតែម្ដងទៅតែសំណាងល្អមិនមានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តក្រឡុកសីុម៉ងត៍បានគេចខ្លួនបាត់ ចំណែករថយន្តត្រូវបានសមត្ថកិច្ចចុះស្ទូចយកទៅរក្សារទុកនៅអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់ខណៈដែលក្បាលរថភ្លើងដែលបុក រថយន្តនោះមិនរងការខូចខាតធំដុំទេនោះ ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖