ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធទើបសម្រាលកូនបាន១០ថ្ងៃប្តីនាំស្រីមកបញ្ឈឺដល់ផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ ជម្លោះរវាងប្តីប្រពន្ធមួយគូ បានកើតឡើងដូចព្យុះនៅសាលាសង្កាត់ ចោមចៅកាលពីវេលាម៉ោង៤រសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីប្តីប្រពន្ធមួយគូបាននាំគ្នាមករកដំណោះស្រាយដោយ សារភាគីខាងប្រពន្ធទើបកូនខ្ចីបាន១០ថ្ងៃហើយត្រូវបានលោកប្តីមិនទទួលស្គាល់កូន ថែមទាំងនាំស្រីមកបញ្ឈឺដល់ផ្ទះទៀត ។

បុរសជាប្តីឈ្មោះ ធាង គឹមថុង អាយុ ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ។ ចំណែកប្រពន្ធ ឈ្មោះ សុខ ចាន់ធី អាយុ៣២ឆ្នាំ មុខរបរ លក់បន្លែ មានកូន២នាក់ដែលកូនប្រុស ម្នាក់ ទើបកើតបាន១០ថ្ងៃ និងកូនស្រីម្នាក់ អាយុ៥ឆ្នាំ ហើយស្នាក់នៅផ្ទះជួលក្នុងភូមិ ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ មានស្រុកកំណើតនៅឃុំជង្រុក ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។

តាមការរៀបរាប់ពីភាគីខាងប្រពន្ធបាន ឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធអស់រយៈ ពេល៧ឆ្នាំមកហើយមកដល់ពេលនេះមាន កូន២នាក់ក្នុងបន្ទុក។ បន្ទាប់ពីគាត់សម្រាល បានកូនប្រុស១០ថ្ងៃ កូនប្រុសនេះត្រូវបាន លោកប្តីបដិសេធមិនទទួលស្គាល់កូនខ្លួនឯងទេដោយចោទថា គាត់មានកូនជាមួយ សហាយទៅវិញ។ មិនតែប៉ុណ្ណោះលោកប្តីថែមទាំងនាំស្រីមកចូលផ្ទះបញ្ឈឺចិត្តទៀតទើបធ្វើឲ្យគ្រួសារកើតមានទំនាស់រហូត មកដល់រសៀលថ្ងៃទី៩ ខែធ្នូ ក្រោយពីផ្ទុះជម្លោះក្នុងគ្រួសាររវាងប្តី ប្រពន្ធមិនព្រម ចប់ទើបសម្រេចចិត្តនាំគ្នាមកសុំកិច្ចអន្តរា គមន៍រកដំណោះស្រាយនៅសាលាសង្កាត់ចោមចៅ ។

គ្រួសារខាងលើធ្លាប់កើតមានទំនាស់ គ្រួសារច្រើនលើកច្រើនសាមកហើយតែនាំគ្នាប្តឹងផ្តល់នៅឯស្រុកភូមិរហូតមកដល់ ពេលនេះ ទើបមកសាលាសង្កាត់ចោមចៅ វិញហើយត្រូវបានអាជ្ញាធរសង្កាត់ប្រាប់ឲ្យទៅស្រុកកំណើតកន្លែងដែលដាក់ពាក្យ បណ្តឹង ឬកិច្ចសន្យាពីមុននោះ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖