ភ្នំពេញៈ ជនសង្ស័យម្នាក់រពឹសដៃគាស់បន្ទប់ជួលគេ តែត្រូវសមត្ថកិច្ចប៉ុស្ដិ៍ដង្កោក្របួចជាប់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យមានឈ្មោះ ផា សុភាព អាយុ២៨ឆ្នាំ បុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយមានស្រុកកំណើតនៅភូមិ មានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានប្រាប់អោយដឹងថាជនសង្ស័យខាងលើបានឡើងទៅផ្ទះជួលជាន់ទី ៤ ហើយបានគាស់ទ្វារបន្ទប់បម្រុងចូលយកឥវ៉ាន់ តែខណៈនោះត្រូវបានម្ចាស់បន្ទប់មកទាន់ហើយបានសួរ តើឯងមករកអី ភ្លាមនោះ ដោយឃើញសភាពមិនស្រួលម្ចាស់បន្ទប់បានរាយការណ៍ ដល់ខាងសមត្ថកិច្ចប៉ុស្ដិ៍ដង្កោឲ្យជួយអន្ដរាគមន៍តែម្ដង ។
ក្រោយពីទួលបានដំណឹងភ្លាម សមត្ថកិច្ចប៉ុស្ដិ៍ចុះដល់ទីតាំងហើយឃាត់បាននូវជនសង្ស័យនៅនឹងកន្លែងតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ ដង្កោកំពុងសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនិតិវិធីបន្ដ ៕ ភារ៉ា ដង្កោ