ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់កំពុងប្រើប្រាស់ថ្នាំញៀន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់សហការជាមួយសន្តិសុខកោះពេជ្រ ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលបុ៉ស្តិ៍ទន្លេបាសាក់សហការជាមួយសន្តិសុខកោះពេជ្រឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោម៣កំពុងប្រើប្រាស់គ្រឿងញៀន ។ ហេតុការណ៍នេះកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបន្ទប់ទឹកខាងក្រោយអគារ K ក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសែបគ្រឿងញៀនឈ្មោះ វឿន វុធធឿន ហៅ ចាវ អាយុ១៧ឆ្នាំ មុខរបរជាចុងភៅម្ហូបការ មានទៅលំនៅភូមិសាក់ពីរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ចំណែកបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះកម្លាំងនគរបាលបុ៉ស្តិ៍ទន្លេបាសាក់សហការជាមួយសន្តិសុខកោះពេជ្រ ក៏ប្រទះឃើញជនសង្ស័យកំពុងអង្គុយសងំជក់គ្រឿញៀន នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយអគារ K ក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក៏ត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍ទន្លេបាសាក់សហការជាមួយសន្តិសុខកោះពេជ្រឃាត់ខ្លួនជនសង្ស័យម្នាក់តែមង្ដនិងសម្ភារៈសម្រាប់ជក់១ចំនួនផងដែរ។ចំណែកបក្សពួក២នាក់ទៀតរត់គេចខ្លួនបាត់សម្រោល។

បច្ចុប្បន្នជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍ទន្លេបាសាក់នាំមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី

image1


ចែករំលែក៖