ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់ព្យុះកម្លាំងខ្លាំងវាយប្រហារភាគខាងត្បូងឥណ្ឌា

ចែករំលែក៖

អាជ្ញាធរភាគខាងត្បូងប្រទេសឥណ្ឌា ស្ថិតនៅក្នុងរដ្ឋ Tamil Nadu និងរដ្ឋ Andhra Pradesh បានប្រកាសអាសន្នស្តីអំពីការវាយប្រហារដោយខ្យល់ព្យុះកម្លាំងខ្លាំងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ។

ឧតុនិយមឥណ្ឌាបានផ្សព្វផ្សាយថា ខ្យល់ព្យុះ ស៊ីក្លូន វាយប្រហារមកដល់នៅរសៀលថ្ងៃទី១២ ខែធ្នូ ស្ថិតនៅក្នុងរដ្ឋចំនួន២ភាគខាងត្បូងឥណ្ឌា ។ ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងផ្នែកខ្លះៗជិតទីក្រុង Chennai ។

សាលារៀន និងមហាវិទ្យាល័យនានានៅក្នុងរដ្ឋ Tamil Nadu ត្រូវបិទជាបណ្តោះអាសន្ន ខណៈដែលក្រុមជួយសង្គ្រោះត្រូវដាក់ប្រចាំការនៅទីតាំងរងការវាយប្រហារពីខ្យល់ព្យុះនោះ ។ ក្រុមអ្នកនេសាទនៅតំបន់ខាងលើមិនត្រូវបានអនុញ្ញាតឲ្យចេញកប៉ាល់ទៅនេសាទឡើយ ។

ការិយាល័យឧតុនិយមឥណ្ឌាបានជូនព័ត៌មានថា ខ្យល់ព្យុះ ស៊ីក្លូន Vardah ភាយចេញមកពីឈូងសមុទ្រ បេនហ្គាល់នោះ នឹងធ្លាក់មកដល់ដល់ទីក្រុង Chennail ក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ភ្លឿងចាប់ផ្តើមធ្លាក់ខ្លាំងនៅតំបន់ Chennail រីឯតំបន់ឈូងសមុទ្រក៏ត្រូវរំពឹងថា ភ្លៀងធ្លាក់កាន់តែខ្លាំងផងដែរ ។

ខ្យល់ព្យុះស៊ីក្លូនបានវាយប្រហារម្តងទៀត ខណៈមិនទាន់រំលងបាន១ឆ្នាំផងនោះ ។ កាលពី១ឆ្នាំមុន ខ្យល់ព្យុះបានវាយប្រហារទីប្រជុំជន Chennail បណ្តាលឲ្យស្លាប់មនុស្ស៧០នាក់ និងបង្កឲ្យទឹកជំនន់ បំផ្លិចបំផ្លាញលំនៅឋានពលរដ្ឋ ទ្រព្យសម្បត្តិយ៉ាងច្រើនក្រាស់ក្រែល ។

កងទាហានជើងទឹកឥណ្ឌាប្រកាសថា ខ្លួនត្រៀមរួចហើយក្នុងការជួយសង្គ្រោះពលរដ្ឋ ដោយពេលនេះ បាននិងកំពុងត្រៀមនាវារួចហើយ ។

កាលពីខែធ្នូ ឆ្នាំ២០១១ មនុស្សជាង៣០នាក់បានបាត់បង់ជីវិត និងផ្ទះជាច្រើនខ្នងរងការខូចខាត ក្រោយខ្យល់ព្យុះមួយវាយប្រហារនៅទីក្រុង Pondicherry ។ កាលពីខែឧសភា ឆ្នាំ២០១០ មនុស្សយ៉ាងតិច២៣នាក់បាត់បង់ជីវិត ដោយរងគ្រោះពីខ្យល់ព្យុះកម្លាំងខ្លាំងនៅរដ្ឋ Andhra Pradesh ៕

zs-2 zs zs-1


ចែករំលែក៖