ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ស្រាលមនុស្ស ៤នាក់ នៅស្រុកក្រគរ ករណីរថយន្តបុកគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តបុកគ្នាពេញទំហឹងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់បណ្តាលឲ្យមនុស្សក្មេងចាស់ ប្រុសស្រី ៤នាក់ រងរបួសធ្ងន់ ស្រាល កាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤ និង១៤៥ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ។

ប្រភពរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយរថយន្តម៉ាក Highlander ព័ណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6488 បើកបរដោយឈ្មោះ វ៉ាន់ សុខន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការខ្នុរ ឃុំខ្នុរ ស្រុកសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ បើកបរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុក ជាមួយរថយន្តម៉ាក Luxis RX300 ព័ណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-3857 ពេញមួយទំហឹងលាន់លឺដូចរន្ទះ ធ្វើដំណើរពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បើកបរដោយឈ្មោះ អៀង ប៊ុនរ៉េត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកអធិការបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលគួរឲ្យរន្ធត់នេះ បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្តទាំងពីរ រងរបួសធ្ងន់ស្រាលមនុស្សចំនួន ៤នាក់ ក្នុងនោះរបួសធ្ងន់ ៣នាក់ និងរបួសស្រាល ១នាក់ ៕

rt


ចែករំលែក៖