ភ្នំពេញ៖ ក្រសួងបរិស្ថានកាលពីចុង សប្ដាហ៍កន្លងទៅបានជំរុញឲ្យក្រុមមន្ត្រី ទាំងអស់ដែលប្រចាំការនៅតាមបណ្ដាខេត្ត ក្រុងរបស់ខ្លួនឲ្យចាត់វិធានការមានប្រសិទ្ធភាពដើម្បីបង្ក្រាបបទល្មើសបំផ្លាញធនធាន ធម្មជាតិ។ បទល្មើសទៅលើធនធានធម្ម ជាតិដែលក្រសួងនេះបានលើកឡើងថា ភាគច្រើនបានកើតឡើងនៅក្នុងតំបន់ ដែលអភិរក្ស ។
ក្រសួងនេះបានលើកឡើងនៅក្នុងលិខិត មួយរបស់ខ្លួនថា ទោះជាកន្លងមករាជរដ្ឋាភិបាលបានដាក់ចេញវិធានការចាំបាច់ជា បន្តបន្ទាប់ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសនៅតាមតំបន់ការ ពារក៏ពិតមែន តែក្រសួងបានពិនិត្យឃើញ ថា ករណីបទល្មើសធនធានធម្មជាតិក្នុង តំបន់ការពារតែងតែកើតមានច្រើនជាង ធម្មតានៅក្នុងរដូវប្រាំងដែលនាំឲ្យមានការរិះគន់ពីប្រជាពលរដ្ឋក៏ដូចជាអង្គការសង្គមស៊ីវិល ។
ដូច្នេះដើម្បីទប់ស្កាត់ការិះគន់ទាំងនេះ ក្រសួងបរិស្ថានបានណែនាំដល់ក្រុមមន្ត្រីឲ្យយកចិត្តទុកដាក់តាមដានពិនិត្យនិងចាត់ វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តសាមី ជាពិសេសក្នុង តំបន់ការពារធម្មជាតិដោយការអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់ ៕ ហេង សូរិយា