ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រុងប្រយ័ត្នទៅបុកគោយន្តកន្ទ្រៃដឹកឈើបោកក្បាលស្លាប់ខ្លួនឯង នៅស្រុកសៀមប៉ាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បើកម៉ូតូយ៉ាងលឿនមិនបានប្រុងប្រយត្ត័ទៅបុកគោយន្តកន្ត្រៃដឹកឈើបណ្តាលឲ្យបោកក្បាលស្លាប់ខ្លួនឯងយ៉ាងអាណោចអាធម៍បំផុត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវចេញពីត្រពាំងឈូក ស្ថិតនៅភូមិញ៉ាំងសុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹង ថា មុនពេលកើតហេតុគេបានឃើញគោយន្តកន្ទ្រៃមួយគ្រឿងដឹកឈើពេញគោយន្តកំពុងតែរយ៉ែថយក្រោយដើម្បីសាងឈើដាក់រថយន្តសាំយ៉ុងមួយគ្រឿងទៀត។ ខណៈពេលដែលកំពុងតែសាងឈើនោះស្រាប់តែមានម៉ូតូមួយគ្រឿងបើបរដោយបុរសម្នាក់បោះពួយយ៉ាងលឿនមកបុកចំគោយន្តនោះបណ្តាលឲ្យបោកក្បាលទៅនឹងម៉ាស៊ីនគោយន្តរងរបួសធ្ងន់ ប៉ុន្តែគោយន្តមួយគ្រឿងនេះពុំមានបច្ចេកទេសគ្រប់គ្រាន់ដូចជាភ្លើងដាក់បំភ្លឺផ្លូវ ។

បើតាមការបញ្ជក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ រស់ សារុន (ហៅក្លេវ) អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបានបន្តឲ្យដឹងទៀតថា ក្រោយពីកើតហេតុការណ៍នេះ ភ្លាម ម្ចាស់គោយន្តកន្ទ្រៃបានរត់គេចខ្លួនបាត់ស្រមោល ចំណែកឯរថយន្តដែលមកសាងឈើក៍បានជួយដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យបង្អែកខេត្ត ភ្លាមៗផងដែរ ប៉ុន្តែជាអកុសល្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវបាត់ទៅហើយ។

រីឯរថយន្តខាងលើក៍បានដឹកសពជនរងគ្រោះយកមកប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន គោយន្តកន្ទ្រៃដឹកឈើនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកសៀមប៉ាង ដើម្បីងរងចាំភាគី ទាំងពីរចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕ វុទ្ធឦសាន

img-20161212-wa0059 img-20161212-wa0060 img-20161212-wa0058 img-20161212-wa0056


ចែករំលែក៖