ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះសីហនុផ្សព្វផ្សាយពីគម្រោង រៀបចំប្លង់គោលប្រើប្រាស់ដីនៅស្រុកស្ទឹងហាវ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សហការជា មួយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក្រោមកិច្ចសហការពីអាជ្ញាធរស្រុកស្ទឹង ហាវ និងអាជ្ញាធរខេត្តបានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយមួយនៅខេត្តព្រះសីហនុ ស្ដីពីគម្រោងរៀបចំធ្វើប្លង់គោលប្រើប្រាស់ដីស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ក្រោមកិច្ចសហការពីអាជ្ញាធរខេត្ត សម្រាប់ផែនការរៀបចំការប្រើប្រាស់ដីធ្លី នៅស្រុកស្ទឹងហាវ ដែលជាស្រុកមួយក្នុង ចំណោម ស្រុកនិងក្រុងនៃខេត្តព្រះសីហនុ កិច្ចប្រជុំនេះរៀបចំឡើងនៅសាលាខេត្ត ព្រះសីហនុ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងលោក យន្ត មីន អភិបាលនៃ គណៈអភិបាលខេត្ត ព្រះសីហនុ ជាអធិបតី ក្នុងសិក្ខាសាលានេះ ។

លោក យស់ ឆោមណារ៉ាឌីមានប្រសាសន៍លើកឡើងពីគោលការណ៍អភិវឌ្ឍន៍ប្រទេសជាតិ របស់រាជរដ្ឋា ភិបាលកម្ពុជាក្នុងនោះការអភិវឌ្ឍក្នុង តំបន់ទីក្រុងទីប្រជុំជន និងជនបទក្រុង-ស្រុកក៏ជាអាទិភាពមួយដែលផ្នែកជំនាញបាន គិតគូរ ជាបន្តបន្ទាប់ ហើយក្នុងចំណោម ការអភិវឌ្ឍតំបន់ដីនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុកន្លងមកខាងក្រសួងជំនាញនិងអាជ្ញាធរខេត្តបានរៀបចំគម្រោងនិងប្លង់គោលសំខាន់ៗទាក់ទងដល់ការប្រើប្រាស់ដីធ្លី ក្នុងតំបន់នោះ ។ កត្តាសំខាន់បំផុតដែល សិក្ខាសាលាពេលនេះលើកយកមកពិភាក្សានិងផ្សព្វផ្សាយគឺដើម្បីរកកិច្ចសហការរួមគ្នាសម្រាប់ការអភិវឌ្ឍ ៕  ហេង សូរិយា

 

sihanu-3 sihanu-1 sihanu-2


ចែករំលែក៖