ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣នាក់ និងវត្ថុតាងមួយចំនួនធំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀន៣នាក់ម្តាយ និងកូន មានដាវសាំម៉ូរ៉ៃ ដែលជាមុខសញ្ញាស្ថិតក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ច បានរងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនករបាលស្រុកថ្មគោល និងឆែកឆេរដកហូតបានថ្នាំញៀនមួយចំនួនធំ ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនខុសច្បាប់នៅផ្ទះជនសង្ស័យតែម្តង។

ប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀន បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោមការអនុវត្តតាមផែនការ ដាក់ចេញ យ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ទៅលើវិធានការបង្ការទប់ស្កាត់និងបង្រ្កាប គ្រឿងញៀន ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តបាត់ដំបងឱ្យមានប្រសិទ្ធភាពខ្ពស់ នៃអនុវត្តគោលនោយបាយភូមិឃុំមានសុវត្ថិភាព កាត់បន្ថយបទល្មើស គ្រប់ប្រភេទ ។ បទល្មើសព្រហ្មទណ្ឌ ក៏ត្រូវគេមើលឃើញថា ផ្តើមចេញភាគច្រើនពីជនសង្ស័យគ្រឿងញៀន។

លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលប្រាប់ឱ្យដឹងថា ជនសង្ស័យគ្រឿងញៀន៣នាក់ម្តាយនិងកូនមានឈ្មោះ ១, អ៊ុក បូរ៉ា ភេទស្រី អាយុ៥៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ ២,ឈាង រិទ្ធី ភេទប្រុសអាយុ២៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ ៣, ឈាង ទ្រី ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរសិស្ស ពួកគេទាំង៣នាក់រស់នៅភូមិ ឃុំខាងលើ។

លោកអធិការប្រាប់ឱ្យដឹងទៀតថា ប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនខាងលើ សមត្ថកិច្ចអនុវត្តតាមវិធានការជំនាញ តាមដានស្រាវជ្រាវស៊ើបអង្កេតចំណាយពេលជាច្រើនម៉ោងទើបឈានដល់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។នៅពេលនោះសមត្ថកិច្ចធ្វើការឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន១៤ថង់តូច ស្មើនិងទម្ងន់១.១៣ក្រាម ដាវសាំម៉ូរ៉ៃជាអាវុធអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃចំនួន២ដើម ស្នាប់ដៃ១ ទូរស័ព្ទដៃ៤គ្រឿង និងឧបករណ៍សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ។

លោកអធិការបានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀន៣នាក់ម្តាយនិងកូន ជាមុខសញ្ញាធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនយ៉ាងសកម្មនៅស្រុកថ្មគោល ។ ជនសង្ស័យ កំពុងតែស្ថិតក្នុងការសាកសួរនិងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តយកទៅចាត់ការតាមនីតិវិធីច្បាប់៕ សំ វិច្ឆិកា

img_6267 img_6254 img_6259 img_6265


ចែករំលែក៖