ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នកចាំចម្ការម្នាក់ត្រូវភ្លើងឆេះក្នុងឡធ្យូងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកោះកុង៖ បុរសអ្នកចាំចម្ការម្នាក់ត្រូវភ្លើងឆេះស្លាប់ សល់តែឆ្អឹងនៅក្នុងឡធ្យូងយ៉ាងអាណោចអាធ័ម ខណៈបុរសរងគ្រោះចូលទៅកាយធ្យូងមិនប្រយ័ត្ន ធ្យបាក់សង្កត់ពីលើ ហើយគ្មានអ្នកណាដឹង ឬជួយទាន់ពេលវេលា ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងលើទឹកដីភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ បុរសរងគ្រោះឈ្មោះ លី សាវឿន អាយុ៥៦ឆ្នាំ មានមុខរបរធ្វើចម្ការ មានរស់នៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ បុរសជាប្ដីបានប្រាប់ប្រពន្ធថា គាត់ទៅកាយធ្យូងនៅចម្ការតាំងពីព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ប្រពន្ធគាត់ក៏ទូរស័ព្ទទៅដើម្បីហៅឲ្យមកហូបបាយ តែទូរស័ព្ទអត់មានអ្នកទទួលសោះ ប្រពន្ធគាត់ក៏ទៅដើរទៅតាម ក៏ស្រាប់តែមើលក្នុងឡធ្យូងទៅ ឃើញសល់តែឆ្អឹង។

ក្រោយដឹងហេតុការណ៍នេះហើយ កម្លាំងសមត្ថកិច្ចជំនាញបានចុះពិនិត្យដល់កន្លែងកើតហេតុភ្លាម និងបានសន្និដ្ឋានថា គាត់ស្លាប់ដោយសារឆេះភ្លើងក្នុងឡធ្យូងពិតមែន ៕

789 iu ty


ចែករំលែក៖