ព័ត៌មានទាន់ហេតុការណ៍៖

បើគ្មានការប្រែប្រួល កីឡាករ ប៉ាគីវអាវ និងប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ មកកម្ពុជានៅរសៀលស្អែកនេះ

ចែករំលែក៖

ភ្នំពេញ ៖ បើគ្មានការប្រែប្រួលនោះទេ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កីឡាករប្រដាល់ពិភពលោកដ៏ល្បាញល្បី គឺលោក ម៉ែននី ប៉ាគីវអាវ និងលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន នឹងមកដល់ប្រទេសកម្ពុជា ។

មន្ត្រីរដ្ឋាភិបាលកម្ពុជាបានថ្លែងថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ និងលោក ម៉ែននី ប៉ាគីវអាវ មកបំពេញទស្សនកិច្ចកម្ពុជារយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ និងទី១៤ ខែធ្នូ ។ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្លែងថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ សម្រាកមួយយប់នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ ពេលនោះ នឹងមានការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហ្វីលីពិន រស់នៅកម្ពុជា។ នៅថ្ងៃបន្ទាប់គឺថ្ងៃទី១៤ ខែធ្នូ ពេលព្រឹកលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងចូលជួបបង្គំគាល់ និងសវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ លុះពេលរសៀលលោកប្រធានាធិបតី នឹងចូលជួបសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕

ae


ចែករំលែក៖