ព័ត៌មានទាន់ហេតុការណ៍៖

គ្រប់វិស័យអាចរីកចម្រើនទៅបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា គ្រប់វិស័យទាំងអស់មានការរីកចម្រើនទៅបាន ដោយសារតែប្រទេសជាតិ មានសុខសន្តិភាព ក្នុងនោះក៏មានវិស័យអប់រំកាយនិងកីឡាផងដែរ ។ លោកស្រីថ្លែងបែបនេះ ក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពីធីបើកការប្រកួតកីឡាតេក្វាន់-ដូ ITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០១៦ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានសម្តែងនូវការស្វាគមន៍យ៉ាកក់ក្តៅ ចំពោះប្រតិភូដឹកនាំអត្តពលិក មកពីថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលបានចូលរួមក្នុងការប្រកួត កីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកលើកទី១នេះ។ លោកស្រី ក៏បានកោតសរសើរដល់ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ដែលបានជួយជ្រុមជ្រែងទាំងស្មារតី និងបច្ចេកទេសក្នុងការលើកស្ទួយវិស័យកីឡាតេក្វាន់-ដូ ITFនៅកម្ពុជាឲ្យមានភាពល្បីឡើង ។ ។

លោកស្រីឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បបច្ចុប្បន្នកម្ពុជា មានសុខសន្តិភាព បាននិងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ដូច្នេះគ្រប់វិស័យទាំងអស់មានការរីកចម្រើនទៅបាន ដោយសារតែប្រទេសជាតិ មានសន្តិភាព ក្នុងនោះវិស័យអប់រំកាយនិងកីឡា ត្រូវបានប្រមុខរាជរដ្ឋភិបាលចាត់ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យជាច្រើន ដែលកម្ពុជា កំពុងអភិវឌ្ឍន៍។ លោកស្រីបានកត់សម្គាល់ឃើញថា វិស័យកីឡាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទំនង់ទំនងល្អ ជាមួយបណ្តាប្រទេសជិតខាង ទាំងក្នុងតំបន់និងសកលលោក ។

ដូច្នេះលោកស្រីបានស្នើសុំឲ្យបន្តការពង្រឹង និងពង្រីកធនធានកីឡាករកីឡាការិនីបន្ថែមទៀត មិនថាតែកីឡាតេក្វាន់-ដូITFប៉ុណ្ណោះទេ កីឡាដ៏ទៃទៀតក៏ត្រូវពង្រឹងសមត្ថភាព គុណភាពរបស់ខ្លួនផងដែរ ព្រោះវិស័យកីឡាបាននាំមកនូវកិត្យានុភាពជាតិយើងទាំងមូល។

គួរបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០១៦ អត្តពលិកកម្ពុជា បានឈ្នះមេដាយមាសចំនួន៩ មេដាយប្រាក់៣ និងមេដាយសំរឹទ្ធិ១ មុនពិធីបើកការប្រកួតជាផ្លូវការចាប់ផ្តើម និងរំពឹងថា អាចស្វែងរកមេដាយ បន្ថែមឲ្យកម្ពុជាទៀតក្នុងជាម្ចាស់ផ្ទះ។ ជាមួយគ្នានោះដែរ ក្រុមអត្តពលិកមកពីប្រទេសម៉ាឡេស៊ី បានឈ្នះមេដាយមាសចំនួន៣ មេដាយប្រាក់ចំនួន៤ និងសំរឹទ្ធិចំនួន៦ រីឯសិង្ហបុរី ឈ្នះមេដាយមាស១ ប្រាក់២ និងសំរឹទ្ធិ២ ខណៈដែលវៀតណាមឈ្នះមេដាយប្រាក់ចំនួន៣ និងសំរឹទ្ធិចំនួន៤ ចំណែកឯប្រទេសថៃឈ្នះមេដាយប្រាក់១ និងសំរឹទ្ធិ៣។

គួរបញ្ជាក់ថា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅសល់២៤វិញ្ញាសារទៀត ដែលត្រូវប្រកួតប្រជែងដណ្តើមយកមេដាយជូនប្រទេសជាតិរៀងៗខ្លួន ៕ សារីម

%e1%9f%a1 as-1 as-2 itf itf itf1


ចែករំលែក៖