រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានខិតខំពង្រឹងវិស័យអវកាសរបស់ខ្លួន ដែលអាចគ្រប់គ្រងស្ថានភាពប្រែប្រួល នៅលើភពផែនដីពីដែនអាកាស។ វិស័យ បច្ចេកវិទ្យា និងវិទ្យាសាស្រ្តចិននាពេល បច្ចុប្បន្ននេះកាន់តែទំនើបខ្លាំងឡើងហើយ ដោយនៅឆ្នាំ២០២០ ខាងមុខនេះក្រុមហ៊ុនបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអវកាស ចិន នឹងសាងសង់បណ្ដាញផ្កាយរណបនៃបណ្ដាញទំនាក់ទំនងជាក់លាក់មួយសម្រាប់ សាកលលោក ។
កន្លងមកចិនបានបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបត្រួតពិនិត្យឧតុ និយម Fengyun-4-01 ជាលើកដំបូង ក៏ជាផ្កាយរណបឧតុនិយមជំនាន់ទី២ របស់ប្រទេសចិនដែលធ្វើឡើងនៅមជ្ឈ មណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីចាង ខេត្តស៊ីឈួន តំបន់ភាគនិរតីប្រទេសដែល ជាដំណាក់កាលសំខាន់មួយសម្រាប់ការ អភិវឌ្ឍផ្កាយរណបអាកាសធាតុរបស់ចិន។ ផ្កាយរណបឧតុនិយម FY-4-01 ដំបូងនេះ ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់សេវាដែលទាក់ទងនឹងអាកាសធាតុជា ច្រើនរួមទាំងការព្យាករអាកាសធាតុ, ការ ការពារគ្រោះធម្មជាតិ និងកាត់បន្ថយ មហន្តរាយ ការត្រួតពិនិត្យ និងការព្រមាន ៃនអាកាសធាតុ ក៏មានសមត្ថភាពក្នុងការដោះស្រាយការផ្លាស់ប្តូរអាកាសធាតុផងដែរ ដោយវាអាចឈ្វេងយល់ពីធនធាន អាកាសធាតុ និងការត្រួតពិនិត្យបរិស្ថាន អេកូឡូស៊ី បានកាន់តែប្រសើរឡើង។
ផ្កាយរណបទីមួយ FY-4 នឹងត្រូវរដ្ឋា ភិបាលចិនប្រើប្រាស់ក្នុងវិស័យឧតុនិយម និងការរក្សាទឹក កសិកម្ម បរិស្ថាន ថាមពល អវកាស និងមហាសមុទ្រ លើសពីនេះវា នឹងជួយដល់ការងារផ្តួចផ្តើមថ្នាក់ជាតិបាន យ៉ាងច្រើនដូចជា ខ្សែក្រវាត់សេដ្ឋកិច្ច ផ្លូវ ជំនួញសូត្រ និងការផ្តួចផ្តើមផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១ ដែលត្រូវបានគេស្គាល់ផងដែរថាជាខ្សែក្រវាត់មួយ ផ្លូវមួយ។
លោក Sun Weigang អ្នកជំនាញផ្នែក វិស្វកម្មបានលើកឡើងថា ផ្កាយរណបដែល នឹងត្រូវបានសាងសង់ឡើងនាឆ្នាំ២០២០ ខាងមុខនេះមានឈ្មោះ ថា ហុងយ៉ាន ដែលប្រព័ន្ធផ្កាយរណបនេះនឹងបំពាក់ ដោយផ្កាយរណបតូចៗចំនួន៦០ផ្សេង ទៀត ដើម្បីប្រតិបត្តិការ និងមានស្ថានីយ នៅលើពិភពលោកចំនួន ២០កន្លែងបន្ថែម ទៀត។
លោកបន្ថែមទៀតថា ប្រព័ន្ធផ្កាយ រណបខាងលើនេះនឹងផ្ដល់សេវាដល់ជន ស៊ីវិលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា ការប្រមូល និងផ្លាស់ប្ដូរទិន្នន័យលើពិភព លោក រួមទាំងការកំណត់អត្តសញ្ញាណ នាវា និងការតាមដានការផ្សព្វផ្សាយចល័ត ព្រមទាំងការបង្កើនសញ្ញារុករកថែមទៀតផងដែលវាជាកត្តាមួយកាន់តែបង្កើនភាពងាយស្រួលខ្លាំងឡើងទៀតដល់មនុស្ស ជាតិ។
កន្លងមកចិនបានប្តេជ្ញាថានឹងគ្រប់គ្រងដែនអវកាសទាំងស្រុង ក្នុងពេលខាងមុខ។ នៅពេលនេះចិនសម្បូរអ្នកវិទ្យាសាស្ត្រស្រាវជ្រាវដោយបានបញ្ជូនមនុស្សឡើងទៅកាន់ដែនអវកាស។ នៅឆ្នាំ២០២០ ខាង មុខ ចិននឹងមានស្ថានីយអវកាសដាច់ ដោយឡែករបស់ខ្លួនមានមនុស្សរស់នៅទីនោះដូចជាស្ថានីយអវកាសISS របស់ អាមេរិក និងរុស្ស៊ីជាដើម៕ ម៉ែវ សាធី