ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានស៊ីរីដណ្តើមបានសិទ្ធិគ្រប់គ្រងទាំងស្រុងទីក្រុងអាឡែបប៉ូ

ចែករំលែក៖

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៣ ខែធ្នូ បានដកស្រង់ប្រភពព័ត៌មានពីទាហានស៊ីរីឲ្យដឹងថា កម្លាំងទាហានប្រទេសនេះបានដណ្តើមសិទ្ធិគ្រប់គ្រងទាំងស្រុងទីក្រុងអាឡែបប៉ូពីក្រុមភេរវកម្ម IS ក្រោយពេលក្រុម នេះបានរត់ចេញពីទីក្រុង។

កាលពីថ្ងៃទី១២ ខែធ្នូ កន្លងមករនាំង ការពាររបស់ក្រុមIS បានដួលរលំដោយ សារតែការវាយប្រហារជាទ្រង់ទ្រាយធំពីទាហានរដ្ឋាភិបាលស៊ីរីក្រោមការជួយជ្រោម ជ្រែងពីកម្លាំងទាហានអាកាសរុស្ស៊ី។

ការដណ្តើមបានសិទ្ធិគ្រប់គ្រងទាំងស្រុង វិញនោះគឺជាជ័យជម្នះយ៉ាងធំធេងរបស់ រដ្ឋាភិបាលលោក អាល់អាសាដ និងសម្ពន្ធ មិត្តរុស្ស៊ីក៏ដូចជាកម្លាំងទាហានស៊ីអីុត ព្រម ទាំងអីុរ៉ង់ផងដែរ។ ជ័យជម្នះនោះក៏ដោយសារតែស៊ីរីមិនព្រមទទួលសំណើឈប់ បាញ់ពីអាមេរិកដើម្បីមនុស្សធម៌ ទើបក្រុម IS មិនមានពេលវេលាគ្រប់គ្រាន់ត្រៀម លក្ខណៈទប់ទល់។

ពាក់ព័ន្ធនឹងករណីនោះដែរអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបាន គីមូន ក្នុងពេលថ្មីៗកន្លងទៅនេះបានធ្វើការព្រមាន អំពីភាពឃោរឃៅដែលកើតមានចំពោះ ជនស៊ីវិលនៅទីក្រុងអាឡេប៉ូភាគខាងកើត បន្ទាប់ពីកងកម្លាំងយោធាស៊ីរីបាននិយាយថា ខ្លួនទទួលបានការគ្រប់គ្រង៩៩ភាគរយ ក្នុងតំបន់ជាមួយនឹងក្រុមឧទ្ទាមជិតដួល រលំ។

ស្របនឹងសេចក្តីរាយការណ៍ពីស្ថានីយ ទូរទស្សន៍ស៊ីរីមួយថា សង្គ្រាមបានចប់នោះ លោក Stephane Dujarric ជាអ្នកនាំពាក្យ របស់លោក បាន គីមូន បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ មានភាពតក់ស្លុត ចំពោះសេចក្តីរាយ ការណ៍អំពីភាពឃោរឃៅដែលមានលើ ជនស៊ីវិលដ៏ច្រើនដែលរួមមានទាំងស្ត្រី និងកុមារនៅទីក្រុងអាឡេបប៉ូក្នុងពេលថ្មីៗកន្លង ទៅនេះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃចន្ទកន្លងទៅនេះកងកម្លាំងស៊ីរីបានធ្វើការបញ្ជាក់ថា យ៉ាងតិចណាស់ក៏៩៩ ភាគរយនៃទីក្រុង ត្រូវក្រុមខ្លួនវាយដណ្ដើមបានស្របពេលដែលអ្នកបះបោរមកពីក្រុមនានាដូចជាក្រុម អង្គការ ហ្វាតាហាឡាប កងទ័ពរំដោះស៊ីរី និង Jabhat Fateh al-Sham ដែលពាក់ ព័ន្ធនឹងអាល់កៃដាបានដកថយទាំងអស់។

មុនពេលទទួលបានជោគជ័យនោះរដ្ឋាភិបាលទីក្រុងដាម៉ាកាសបានបង្ហាញការដឹង គុណដល់រដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងប៉េកាំងដែលបានច្រានចោលសេចក្តីសម្រេច ស្តីពីបទឈប់បាញ់នៅទីក្រុងអាឡែបប៉ូដែល រៀបចំឡើងដោយអង្គការសហប្រជា ជាតិ។

កិច្ចព្រមព្រៀងឈប់បាញ់នៅទីក្រុង អាឡែបប៉ូនឹងផ្តល់ឱកាសដល់ក្រុមភេរវកម្ម បង្កើតកម្លាំងជាថ្មីនិងប្រមូលផ្តុំគ្នា បន្ទាប់ពីក្រុមនេះបានបាត់បង់ទីតាំងជាច្រើននៅ ក្នុងក្រុង។

ក្រសួងការបរទេសស៊ីរីបានឲ្យដឹងថា ការកម្ចាត់ក្រុមភេរវកម្មគឺជាវិធីសាស្ត្រតែ មួយគត់ដើម្បីកាត់បន្ថយទុក្ខលំបាករបស់ពលរដ្ឋ និងជួយដល់ពលរដ្ឋមានការរស់នៅប្រសើរជាងមុន។

អ្នកឯកទេសវិភាគរបស់ស៊ីរីបានឲ្យដឹងថា ការបដិសេធរបស់រុស្ស៊ីនិងចិនបានធ្វើឲ្យ គម្រោងការពារក្រុមភេរវកម្មរបស់ប្រទេសលោកខាងលិចត្រូវបរាជ័យ។ កន្លងមកឲ្យ តែក្រុមភេរវកម្មរងការវាយប្រហារខ្លាំងពីទាហានរដ្ឋាភិបាលទាំងនៅក្នុងប្រទេសស៊ីរី និងអីុរ៉ាក់ អាមេរិកនិងលោកខាងលិចបានខិតខំរកគ្រប់ហេតុផលដើម្បីការពារក្រោមជំនួយមនុស្សធម៌និងការពារពលរដ្ឋ៕ ម៉ែវ សាធី

mideast-crisis-syria-aleppo-syrian-national-flag-sept-5-2016


ចែករំលែក៖