ព័ត៌មានទាន់ហេតុការណ៍៖

មិនប្រើអំពើហិង្សាក្នុងការដោះស្រាយវិបត្តិនៅសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

ទាំងនោះជាការសន្យារបស់នាយករដ្ឋមន្ត្រីឥណ្ឌា និងប្រធានាធិបតីឥណ្ឌូនេស៊ី ក្រោយពេលមេដឹកនាំប្រទេសទាំង២ បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី១៣ ខែធ្នូ។ ទាំងនោះគឺជាសាររបស់មេដឹកនាំប្រទេសទាំង២ផ្ញើទៅកាន់ប្រទេសចិន ក្នុងពេល ដែលចិនបង្កើនសកម្មភាពនៅសមុទ្រចិនភាគខាងត្បូង។

សារព័ត៌មាន India Times បានផ្សាយ ថានៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងថ្ងៃដំបូងនៃ ដំណើរទស្សនកិច្ចនៅឥណ្ឌាប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាន បញ្ជាក់ថា ប្រទេសទាំង២បានព្រមព្រៀង រួមពីការចាំបាច់នៅច្រកផ្លូវចរាចរណ៍តាមដែនសមុទ្រដ៏សំខាន់បំផុតនៅសមុទ្រចិន ភាគខាងត្បូងក្នុងនោះមានទាំងមហាសមុទ្រ ឥណ្ឌាផងដែរ។

សេចក្តីប្រកាសរួមបានបញ្ជាក់យ៉ាង ច្បាស់ថា « ជាដៃគូយុទ្ធសាស្ត្រ និងជា ប្រទេសជិតខាងនៅលើដែនសមុទ្រ មេដឹកនាំប្រទេសទាំង២បានបញ្ជាក់ពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការ សន្តិសុខ និងការ ពារជាតិ»។

បើទោះបីមិននិយាយដោយផ្ទាល់អំពីប្រទេសចិន ប៉ុន្តែនាយករដ្ឋមន្ត្រីឥណ្ឌា Narendra modi និង ប្រធានាធិបតីJoko Widodo បានស្នើឲ្យមានតុល្យភាពជាងនេះ ស្តីពីសន្តិសុខចរាចរណ៍នៅដែនសមុទ្រ។ ដោះស្រាយវិវាទលើដែនសមុទ្រតាមរយៈសន្តិភាព និងមិនត្រូវមានសកម្មភាពឯកតោភាគីក្នុងការផ្លាស់ប្តូរតម្រង់ទៅសមុទ្រនោះឡើយ។

ជាមួយគ្នានោះឥណ្ឌានិងឥណ្ឌូនេស៊ីបាន ជំរុញឲ្យភាគីពាក់ព័ន្ធក្នុងវិវាទដែនសមុទ្រ ដោះស្រាយទៅតាមច្បាប់អន្តរជាតិ និង ច្បាប់សមុទ្រឆ្នាំ១៩៨២។ ជាមួយគ្នានោះ ដែរប្រធានាធិបតីចូកូ វីដូដូ និងលោក ណារ៉េនដ្រាម៉ូឌី ក៏បានយល់ព្រមជំរុញការ រក្សាសន្តិសុខ និងធ្វើសមយុទ្ធរួមនៅ សមុទ្រចិនភាគខាងត្បូង ជាកន្លែងមាន វិវាទនិងជាទីលានប្រយុទ្ធរបស់ប្រទេសមហាអំណាចលើពិភពលោក។

សមុទ្រចិនភាគខាងត្បូងកាន់តែតាន តឹងនៅពេលដែលចិនបដិសេធគោរពទៅតាមច្បាប់អន្តរជាតិ ក្នុងនោះមានសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិស្តីពីខ្សែបន្ទាត់ព្រំដែន៩កំណាត់៕ ម៉ែវ សាធី

as


ចែករំលែក៖