ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាក្លាយជាប្រទេសទី៤នៅលើពិភពលោកដែលចំណាយប្រាក់ច្រើនសម្រាប់ការពារជាតិ

ចែករំលែក៖

សារព័ត៌មាន Sputnik បានផ្សាយថា ឥណ្ឌាបានឈានមុខលើប្រទេស អារ៉ាប៊ី សាអ៊ូឌីត និងរុស្ស៊ី ក្លាយជាប្រទេសដែល ចំណាយប្រាក់ច្រើននៅក្នុងសកម្មភាពការពារជាតិ ហើយពេលនេះឥណ្ឌាឈរលំដាប់ ទី៤។

ក្រុមអ្នកឯកទេសការពារជាតិបានឲ្យ ដឹងថា នៅឆ្នាំ២០១៨ ឥណ្ឌានឹងឈរលំ ដាប់ទី៣លើពិភពលោកនៅក្នុងវិស័យការពារជាតិឈានមុខទាំងប្រទេសអង់គ្លេស ទៀតផង។

នៅក្នុងឆ្នាំ២០១៦ ឥណ្ឌាបានចំណាយ ប្រាក់រហូតដល់ទៅ ៥០,៦ពាន់លានដុល្លារ ច្រើនជាង៤ពាន់លានដុល្លារបើប្រៀប ធៀបនឹងឆ្នាំ២០១៥។ ចំណែកប្រទេស រុស្ស៊ីវិញមានតែ ៤៨,៤៥ពាន់លានដុល្លារ ប៉ុណ្ណោះ។

អាមេរិកនៅតែជាប្រទេសដែលមាន ការចំណាយច្រើនបំផុតសម្រាប់ការពារ ជាតិដោយមានរហូតដល់ទៅ ៦២២ពាន់ លានដុល្លារ ក្នុងឆ្នាំ២០១៦។ ចំណែកចិន ឈរលំដាប់ទី២ គឺចំណាយ ១៩១,៧៥ ពាន់លានដុល្លារ កើនឡើងជាង១០ពាន់លានដុល្លារបើប្រៀបធៀបនឹងឆ្នាំ២០១៥។ លំដាប់ទី៣គឺប្រទេសអង់គ្លេសមាន៥៣,៨ពាន់លានដុល្លារ។

ការណ៍ដែលឥណ្ឌាចំណាយប្រាក់ច្រើន នោះដោយសារតែប្រទេសនេះបានទិញ អាវុធទំនើបៗជាច្រើនដើម្បីបំពេញតម្រូវការខ្វះខាតរបស់កម្លាំងទាហានក្នុងពេលដែលឥណ្ឌាកំពុងតែមានវិវាទជាមួយប្រទេស ជិតខាងក្នុងនោះមាន ប៉ាគីស្ថាន និងចិន ជាដើម។ កាលពីពេលកន្លងទៅថ្មីៗ ឥណ្ឌា បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ទិញមីស៊ីលពីរុស្ស៊ី និងឧទ្ធម្ភាគចក្រ៕ ម៉ែវ សាធី

47244023


ចែករំលែក៖