ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូដឹកគ្នាក្នុងល្បឿនលឿនដល់ផ្លូវកោងចាប់ហ្វ្រាំងបោកស្លាប់ទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់បានខ្ទាតផ្លោងចេញពីម៉ូតូរបស់ខ្លួនទៅចំណែកផ្លូវម្ខាងទៀតបណ្តាលឲ្យបែកក្បាលស្លាប់ទាំងពីរនាក់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ E៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យុវជនទាំងពីរនាក់មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយនៅក្នុងខ្លួនរបស់ពួកគេ មិនមានឯកសារសម្គាល់អត្តសញ្ញាណឡើយ គ្រាន់តែដឹងថា ជិះម៉ូតូរួមដំណើរជាមួយគ្នាម៉ាកស្មាស រ៉ីវូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U 4166 ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់បានធ្វើដំណើរយ៉ាងលឿនលើបណ្តោយផ្លូវលេខ៦E ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចផ្លូវកោង ក៏បានចាប់ហ្វ្រាំងបណ្តាលឲ្យខ្ទាតចេញពីម៉ូតូរួចបោកក្បាលស្លាប់ភ្លាមៗទាំងពីរនាក់តែម្តង ៕ អារុណរះ

 

ses-4 ses ses-1 ses-2 ses-3


ចែករំលែក៖